សមាគមមិត្តភាពជប៉ុន-វៀតណាមរួមចំណែកពូនជ្រុំអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ
18/05/2015 07:05
(VOV)_នាថ្ងៃទី១៦ និងទី១៧ ឧសភា សមាគមមិត្តភាពជប៉ុន-វៀតណាម បានរៀបចំមហាសន្និបាតទូទាំងប្រទេស លើកទី៦១ និងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសមាគមនៅទីក្រុងតូក្យូ ជប៉ុន។ អញ្ជើញចូលរួមមហាសន្និបាតលើកនេះមានប្រធានសមាគម លោក Fututa Motoo អតីតឯកអគ្គរដ្ឋទូតវៀតណាម

សមាគមមិត្តភាពជប៉ុន-វៀតណាមរួមចំណែកពូនជ្រុំអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ (VOV)_នាថ្ងៃទី១៦ និងទី១៧ ឧសភា សមាគមមិត្តភាពជប៉ុន-វៀតណាម បាន រៀបចំមហាសន្និបាតទូទាំងប្រទេស លើកទី៦១ និងពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០នៃទិវាបង្កើតសមាគមនៅទីក្រុងតូក្យូ ជប៉ុន។ អញ្ជើញចូលរួមមហាសន្និបាត លើកនេះមានប្រធានសមាគម លោក Fututa Motoo អតីតឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន លោក Nguyen Phu Binh និងដំណាងចំនួន៦០នាក់ទៀតជាបណ្ដាប្រធាន អនុប្រធាន អគ្គលេខា សមាគមនៅតំបន់នានារបស់ជប៉ុន។ នៅទីនេះ បណ្ដាដំណាងបានរំលឹកឡើងវិញ នូវបណ្ដាចំណុចសំខាន់ ក្នុងដំណើការអភិវឌ្ឍន៍របស់សមាគមចាប់ពីពេលបង្កើត មក បូកសរុបសកម្មភាពក្នុងឆ្នាំ ២០១៤ និងទិសដៅសកម្មភាពក្នុងឆ្នាំ ២០១៥។ ថ្លែងមតិនៅទីនេះ ប្រធានសមាគម លោក Fututa Motoo បានអះអាងថា៖ គោល ដៅស្នូលរបស់សមាគមគឺជួយឧបត្ថម្ភជនវៀតណាមនៅជប៉ុន ជំរុញថែមទៀត សកម្មភាពអប់រំភាសាជប៉ុន និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព គ្មានអាវុធ នុយគ្លេអ៉ែរ និងអភិវឌ្ឍន៍មនុស្សសាស្ត្រ៕
Related






