VOV WorldVOV World
សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងប្រេងនៅតំបន់ដែនសមុទ្រវៀតណាម
09/05/2014 10:39
(VOV)_ សមាគមអ្នកច្បាប់វៀតណាមបានចេញសេចក្ដីប្រកាសអំពី​ការ​ដែលចិនបានដាក់ស្ថានីយខួងប្រេងនៅតំបន់ដែនសមុទ្រវៀតណាមដោយ​ខុសច្បាប់។
សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងប្រេងនៅតំបន់ដែនសមុទ្រវៀតណាម
នាវាចិនបាញ់ទឹកលើនាវាវៀតណាម(TTXVN) (VOV)_ សមាគមអ្នកច្បាប់វៀតណាមបានចេញសេចក្ដីប្រកាសអំពី​ការ​ដែល ចិន បានដាក់ស្ថានីយខួងប្រេងនៅតំបន់ដែនសមុទ្រវៀតណាមដោយ​ខុសច្បាប់។ នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៩ ឧសភា នៅរដ្ឋធានីហាណូយ សមាគម អ្នកច្បាប់វៀតណាមបានស្នើភាគីចិន​បញ្ឈប់ភ្លាម​រាល់សកម្ម​ភាពខុសច្បាប់ និងដក ស្ថានីយខួង​Haiynan Shiyou981 និងក្រុមនាវាហែហម​ការពារ​ចេញពី​ដែនសមុទ្រ វៀតណាម  និងមិនទុកអោយសកម្មភាពដូច្នេះកើតមាន​ឡើងជាថ្មីម្តងទៀត  នាពេលខាងមុខនេះ។ សមាគមអ្នកច្បាប់វៀតណាមបានស្នើចិនត្រូវគោរពតាមច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញាស្ដីពីច្បាប់​សមុទ្រនាឆ្នាំ ១៩៨២។ ទន្ទឹមនឹងនោះ សមាគមអ្នកច្បាប់វៀត ណាមបាន​អំពាវនាវមជ្ឈដ្ឋានអ្នកច្បាប់អន្តរជាតិបញ្ជេញសម្លេងរបស់ខ្លួនក្នុងកិច្ចការ ពារ យុត្តិធម៌ ការពារយុត្តិធម៌ ការពារច្បាប់អន្តរជាតិ  ពិសេសគឺអនុសញ្ញាស្ដីពីច្បាប់ សមុទ្រនាឆ្នាំ ១៩៨២ ផងដែរ៕