VOV WorldVOV World
សមាគមសាសនាកាតូលិកវៀតណាមជាផ្នែកមួយមិនអាចកាត់ផ្តាច់របស់ផែនមហាសាមគ្គីជាតិទាំងមូល
04/10/2016 10:21
(VOVworld)-នាព្រឹកថ្ងៃទី៤តុលា មហាសន្និបាតលើកទី១៣នៃក្រុមប្រឹក្សាអេវេកវៀត ណាមបានប្រារពជាផ្លូវការនៅទីក្រុងហូជីមិញ។
សមាគមសាសនាកាតូលិកវៀតណាមជាផ្នែកមួយមិនអាចកាត់ផ្តាច់របស់ផែនមហាសាមគ្គីជាតិទាំងមូល
ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ជើញចូលរូុមមហាសន្និបាតលើកទី១៣នៃក្រុមប្រឹក្សាអេវេកវៀតណាម (VOVworld)-នាព្រឹកថ្ងៃទី៤តុលា មហាសន្និបាតលើកទី១៣នៃក្រុមប្រឹក្សាអេវេក វៀតណាមបានប្រារពជាផ្លូវការនៅទីក្រុងហូជីមិញ។​ថ្លែងមតិនៅទីនេះ ប្រធាន គណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺ បង្កលក្ខណៈងាយ ស្រួលជានិច្ចសម្រាប់សាសនាទាំងអស់ ក្នុងនោះ មានសាសនា កាតូលិក។ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ជនរួមជាតិកាន់សាសនា កាតូលិកនិងសមាគម សាសនាកាតូលិកវៀតណាមជាផ្នែកមួយដែលមិនអាច កាត់ផ្តាច់ចេញរបស់ផែនមហាសាមគ្គីជនជាតិទាំងមូលបានឡើយ។ លោក​ Nguyen Thien Nhan មានប្រសាសន៍ថា៖         “តំបន់ណាដែលមានជនរួមជាតិកាន់សាសនាកាតូលិកគឺនៅទីនេះមានជីវភាព  រស់នៅសុខសាន្តត្រាន នៅទីណាមានជនរួមជាតិកាតូលិកគឺនៅទីនោះមានមហា សាមគ្គី ហើយនៅទីណាមាន ជនរួមជាតិកាតូលិកគឺនៅទីនោះសេដ្ឋកិច្ច វប្បធម៌និង  សង្គមរីកចំរើន។​តាមនោះ រដ្ឋនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ ជនរួមជាតិកាតូ លិកអភិវឌ្ឍន៍រួមដំណើរជាមួយប្រទេសជាតិ ”៕