VOV WorldVOV World
សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី
07/04/2015 07:51
(VOVworld) – នាថ្ងៃទី ៦ មេសា ការចរចាររវាងតំណាង នៃរដ្ឋាភិបាលស៊ីរីជាមួយបណ្ដាគណៈបក្សនយោបាយ ប្រឆាំងសំដៅស្វែងរកដំណោះស្រាយសំរាប់ជំលោះ ដែលអូស បន្លាយក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនៅ ប្រទេសមជ្ឈឹមបូព៌ានេះនៅរដ្ឋធានីម៉ូស្គូរបស់ រុស្ស៊ី។
សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី
សម្ព័ន្ធភាពជាតិបន្តបដិសេធចូលរួមការចរចារសន្តិភាពអំពីជំលោះនៅស៊ីរី (Image: VNA) (VOVworld) – នាថ្ងៃទី ៦ មេសា ការចរចាររវាងតំណាងនៃរដ្ឋាភិបាលស៊ីរីជាមួយបណ្ដា គណៈបក្សនយោបាយប្រឆាំងសំដៅស្វែងរកដំណោះស្រាយសំរាប់ជំលោះដែលអូស បន្លាយក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះនៅរដ្ឋធានីម៉ូស្គូរបស់ រុស្ស៊ី។ ភាគីប្រឆាំងធំបំផុតនៅស៊ីរីគឺសម្ព័ន្ធភាពជាតិ (SNC) បានបដិសេធចូលរួមការ ចរចារជាថ្មីម្តងទៀត។ វាយតំលៃអំពីកាយវិការនេះរបស់ SNC រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា៖ ម៉ូស្គូមិនអស់សង្ឃឹមចំពោះសេចក្តីសម្រេចនៃ កំលាំងនេះទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថែមទៀតថា៖ សេចក្តីសម្រេចណា មួយស្តីពីរដ្ឋស៊ីរីត្រូវទទួលបានការឯកភាពរបស់ប្រជាជនស៊ីរីទាំងមូល។ រុស្ស៊ីដើរតួនាទី ជាអ្នកសម្រុះសម្រួលក្នុងជំលោះនៅស៊ីរីពីខែកញ្ញាឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ៕