សម្ព័ន្ធភាពសកលប្រឆាំង IS អះអាងនូវការសន្យាយូរអង្វែង
23/03/2017 11:47
(VOVworld) - នាថ្ងៃទី២២ មិនា រដ្ឋមន្ត្រីការបរទេស និងតំណាងមកពីប្រទេស ចំនួន៦០ដែលអញ្ជើញ ចូលរួមកិច្ចប្រជុំអំពីការប្រឆាំងភេរវកម្មនៅរដ្ឋធានី វ៉ាស៊ីនតោនរបស់អាមេរិកនោះ បានអះអាងថា នឹង បង្កើនកិច្ចសហការក្នុងការប្រយុទ្ធ ប្រឆាំងអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ព្រមទាំងសន្យាជួយឧបត្ថម្ភដំណើរការស្ដារ ស្ថិរភាពឡើងវិញនៅតំបន់នានាដែលត្រូវបានរំដោះពី IS នៅអ៊ីរ៉ាក់និងស៊ីរី។

(VOVworld) - នាថ្ងៃទី២២ មិនា រដ្ឋមន្ត្រីការបរទេសនិងតំណាងមកពីប្រទេស ចំនួន៦០ដែលអញ្ជើញចូលរួមកិច្ចប្រជុំអំពីការប្រឆាំងភេរវកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិកនោះ បានអះអាងថា នឹងបង្កើនកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ព្រមទាំងសន្យាជួយឧបត្ថម្ភដំណើរការស្ដារ ស្ថិរភាព ឡើងវិញនៅតំបន់នានាដែលត្រូវបានរំដោះពី IS នៅអ៊ីរ៉ាក់និងស៊ីរី។កិច្ចប្រជុំនេះក៏ បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់រំដោះ៦០%នៃតំបន់ ដែនដីពីការកាន់កាប់របស់អង្គការ IS ក៏ដូចជាទទួលបានការរីក ចម្រើនគួរឲ្យកត់ សម្គាល់ក្នុងការដណ្ដើមយកវិញនូវទីក្រុង Mosul ជាកំពែងចុង ក្រោយរបស់អង្គការ ភេរវកម្មនេះនៅអ៊ីរ៉ាក់។ក្នុងសេចក្ដីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំនេះ ប្រទេស សមាជិកទាំង៦៨ក្នុងសម្ព័ន្ធភាពនេះបានអះអាងថា នឹងជួយ ឧបត្ថម្ភសំរាប់ដំណើរ ការស្ដារស្ថិរភាពឡើងវិញនិងធានាសុវត្ថិភាពរបស់ប្រជាជននៅតំបន់រំដោះនៅ អ៊ីរ៉ាក់និងស៊ីរី ដោយផ្ដល់កញ្ចប់ប្រាក់ចំនួន២ពាន់ លានដុល្លាអាមេរិកសំរាប់ផែន ការពោលខាងលើក្នុងឆ្នាំ២០១៧៕
Related






