សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយវិនិយោគផលិតកម្មនៅវៀតណាម
22/06/2014 08:50
Vovworld-សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយវិនិយោគផលិតកម្មនៅវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong ក្នុងជំនួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុន Nike (VOV) Vovworld-សម្ព័ន្ធក្រុមហ៊ុន Nike និង Intel របស់អាមេរិកនឹងបើកទូលាយ វិនិយោគផលិតកម្មនៅវៀតណាម។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជួរមុខចំនួន២របស់អាមេរិកនិងពិភពលោកក្នុងជំនួបសន្ទនានាពេលថ្មីៗនេះជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong ក្នុងឱកាសឯកអគ្គរដ្ឋទូតមកបំពេញទស្សនកិច្ចនៅរដ្ឋ Oregon។ ដំណាងរបស់ Nike និង Intel សុទ្ធតែអះអាងថាកំពុងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅវៀតណាមជានិច្ចកាលទទួលបានការជួយឧបត្ថម្ភទាន់ ពេលវេលារបស់រដ្ឋាភិបាលនិងដំបន់និងឲ្យដឹងថាមានផែនការបើកទូលាយវិនិយោគផលិតកម្មក្នុងរយៈពេលខាងមុខ។ សម្ព័ន្ធក្រុមហ៊ុនទាំងពីរបានវាយតំលៃខ្ពស់រាល់វិធានការទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមនាពេល កន្លងមក។ Nike សង្ឃឹមថាកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) នឹងបើកចេញឱកាសដ៏ធំធេងដើម្បីក្រុមហ៊ុននេះបង្កើនវិនិយោគនៅវៀតណាម៕
Related
More





