VOV WorldVOV World
សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមបន្តអនុវត្តបណ្ដាគំរោងការណ៍នៅឡាវនិងកម្ពុជា
14/06/2013 06:55
(VOV)_សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បាន​អោយដឹង ថា÷ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនបានមានគំរោងការណ៍ចំនួន​២១កំរោងដែលកំពុង អនុវត្ត នៅកម្ពុជានិងគំរោងការណ៍ចំនួន៨ អនុវត្តនៅ​ឡាវ។
សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមបន្តអនុវត្តបណ្ដាគំរោងការណ៍នៅឡាវនិងកម្ពុជា
           (VOV)_សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បាន​អោយដឹង ថា÷ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនបានមានគំរោងការណ៍ចំនួន​២១កំរោងដែលកំពុង អនុវត្ត នៅកម្ពុជានិងគំរោងការណ៍ចំនួន៨ អនុវត្តនៅ​ឡាវ។ ​ការអនុវត្តបណ្ដាគំរោង ការណ៍ ដាំកៅស៊ូនៅប្រទេសទាំងពីរគឺសុទ្ធតែ​ស្ថិត​នៅក្នុងក្របខ័ណ្ឌនៃបណ្ដាកម្មវិធី សហប្រតិបត្តិការអំពីសេដ្ឋកិច្ច វប្បធម៌ ​វិទ្យាសាស្ត្រ ដែលកំពុងបានជំរុញយ៉ាងខ្លាំង រវាង វៀតណាមជាមួយប្រទេសឡាវ ​និងកម្ពុជា។ លោក Vo Sy Luc សមាជិកក្រុម ប្រឹក្សារ នៃសម្ព័ន្ធក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម បានអោយដឹងថា÷           “ ពេលដែលយើងខ្ញុំកសាងផ្ទៃដីកៅស៊ូនៅឡាវនិងកម្ពុជា។ យើងខ្ញុំជា​និច្ចកាល គោរពផលប្រយោជន៍របស់ប្រជាជននៅទីនេះ និងជានិច្ចកាលយកចិត្តទុកដាក់ កសាងផ្ទះសម្បែង សាលារៀន វត្ត…​។ល។ នៅក្នុងបណ្ដាតំបន់​ដែលមានគំ​រោង ការណ៍។ សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមអះអាងថា÷ នឹង​បន្ត​អភិវឌ្ឍន៍និងវិនិ យោគចូល មកបណ្ដាគំរោងការណ៍ដាំកៅស៊ូនៅឡាវនិង​កម្ពុជា តាមស្មារតីនៃកិច្ច សហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសនានា ​ហើយប្រជាជននឹង​ទទួលបាន ផលពីបណ្ដាគំរោងការណ៍នេះ។”           ក្នុងរយះពេលកន្លងទៅ ក្នុងពេលអនុវត្តគំរោងការណ៍ដាំកៅស៊ូនៅ​កម្ពុជា  សម្ព័ន្ធក្រុមហ៊ុន កៅស៊ូវៀតណាម បានវិនិយោគកសាងផ្ទះចំនួនជាង ៣០០០ខ្នង់ សំរាប់កម្មករក្នុងតំបន់ រួមជាមួយប្រព័ន្ធអគ្គីសនី ទឹកស្អាត សាលារៀន…ជាដើម៕ សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមបន្តអនុវត្តបណ្ដាគំរោងការណ៍នៅឡាវនិងកម្ពុជា(nguyentandung.org)