VOV WorldVOV World
សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម៖សំណូមពរចិនបញ្ឈប់រាល់អំពើគំរាមកំហែងសន្តិភាពសន្តិសុខតំបន់
27/05/2014 10:52
(VOVworld)-នាថ្ងៃទី២៧ឧសភា សម្ព័ន្ធបណ្តាអង្គការ មិត្តភាពវៀតណាម មាន លិខិតចំហរស្តីអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-981
សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម៖សំណូមពរចិនបញ្ឈប់រាល់អំពើគំរាមកំហែងសន្តិភាពសន្តិសុខតំបន់
                        រូុបថតអ៊ិនធឺណែត (VOVworld)-នាថ្ងៃទី២៧ឧសភា សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម មាន លិខិតចំហរស្តីអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-981ចូលក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ។ លិខិតនេះ បានលើកច្បាស់ថា ប្រជាជនវៀតណាមនិងសាធារណមតិពិភពលោក មានការ យកចិត្តទុកដាក់និងព្រួយបារម្ភចំពោះការដែលចិនផ្លាស់ប្តូរ និងដាក់ ស្ថានីយ៍ ខួង Haiyang Shiyou-981 ចូលជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម ។ អំពើពោលខាងលើរបស់ចិន បានជះ ឥទ្ធិពល អសកម្មដល់បរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។         សម្ព័ន្ធនៃបណ្តាអង្គការមិត្តភាពវៀតណាម បានអំពាវនាវ និងស្នើរ អង្គការ នានា បុគ្គល មិត្តភក្តិអន្តរជាតិ និងសាធារណមតិស្នេហាសន្តិភាព ឡើងសម្លេង សំណូមពរចិនដកស្ថានីយ៍ នាវាអមការពារនិងយន្តហោះ ចេញពីតំបន់សេដ្ឋកិច្ច ផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពេក៕