VOV WorldVOV World
សម្តេចប៉ាប Francis ទី ១ ដាស់តឿនជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ
26/05/2014 08:16
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ Bethlehem តំបន់ត្រើយខាងលិច ស្តីពីទំនាក់ទំនងរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីន សម្តេចប៉ាប Francis ទី ១ បាន​ប្រកាសថា៖ “ត្រូវ ជំរុញយ៉ាងខ្លាំងដំណើរការសន្តិភាព” និង “ទទួលស្គាល់សិទ្ធិ របស់រដ្ឋ ទាំង ២ ក៏ដូចជា ការរស់នៅក្នុងសន្តិភាពដោយឈរ លើមូលដ្ឋានបណ្ដាខ្សែព្រំដែន ពិភពលោកបានទទួលស្គាល់។
សម្តេចប៉ាប Francis ទី ១ ដាស់តឿនជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ
សម្តេចប៉ាប Francis ទី ១ ដាស់តឿនជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: Vietnam+) (VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ Bethlehem តំបន់ត្រើយខាងលិច ស្តីពីទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន សម្តេចប៉ាប Francis ទី ១ បាន​ប្រកាស ថា៖ “ត្រូវជំរុញយ៉ាងខ្លាំងដំណើរការសន្តិភាព” និង “ទទួលស្គាល់សិទ្ធិរបស់រដ្ឋ ទាំង ២ ក៏ដូចជា ការរស់នៅក្នុងសន្តិភាពដោយឈរលើមូលដ្ឋានបណ្ដាខ្សែព្រំដែនពិភពលោក បានទទួលស្គាល់។ ក្នុងជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas សម្តេចប៉ាប Francis ទី ១ បានចែករំលែកការឈឺចាប់ចំពោះជនរងគ្រោះដោយជំលោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលអូសបន្លាយក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍កន្លង ទៅ។ មុននោះ ក្នុងដំណើរទស្សនកិច្ចនៅ Jordan សម្តេចប៉ាប់ Francis ទី ១ ក៏បានអំពាវ នាវភាគីទាក់ទិននានាបន្តជួបចរចារដើម្បីនាំមកនូវសន្តិភាពសំរាប់តំបន់មជ្ឈឹមបូរព៌ារ និយាយរួមនិងស៊ីរីនិយាយដោយឡែក។ តាមគំរោង បន្ទាប់ពីដំណើរទស្សនកិច្ចនៅ Bethlehem សម្តេចប៉ាប Francis ទី ១ នឹងទៅកាន់អ៊ីស្រាអែលដើម្បី ពិភាក្សាអំពីបញ្ហា សាសនា ក៏ដូចជា ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារជាមួយរដ្ឋ អំណាច Tel Alviv ផងដែរ៕