VOV WorldVOV World
សម្តេចប៉ាប Francis ផ្ញើសារសន្តិភាពក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦
26/12/2016 08:23
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ​ ក្នុងសារប្រពៃណីក្នុងឱកាស បុណ្យណូអែល សម្តេចប៉ាប Francis បានអំពាវនាវឲ្យមាន សន្តិភាពសំរាប់ពិភពលោកដែលនៅ មានជំលោះនិង សង្គ្រាមព្រមទាំងសម្តែងការរំលែកទុក្ខជាមួយគ្រួសារជន រងគ្រោះទាំងអស់ក្នុងការវាយប្រហារភេរវកម្មលើពិភព លោកផងដែរ។
សម្តេចប៉ាប Francis ផ្ញើសារសន្តិភាពក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦
សម្តេចប៉ាប Francis ផ្ញើសារសន្តិភាពក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦ (VNA) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ​ ក្នុងសារប្រពៃណីក្នុងឱកាសបុណ្យណូអែល សម្តេច ប៉ាប Francis បានអំពាវនាវឲ្យមានសន្តិភាពសំរាប់ពិភពលោកដែលនៅ មាន ជំលោះនិងសង្គ្រាមព្រមទាំងសម្តែងការរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ទាំងអស់ក្នុងការវាយប្រហារភេរវកម្មលើពិភពលោកផងដែរ។ ថ្លែងមតិចំពោះ មុខហ្វូងមនុស្សចំនួន ៤ ម៉ឺននាក់នៅវិហារកាតូលិច  St.Peter នៅបុរីវ៉ាទីកង់ សម្តេចប៉ាប  Francis បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅស៊ីរីដែលបានអូស បន្លាយក្នុងរយៈពេល ៦ ហើយនោះ។ សម្តេចប៉ាបបានអះអាងថា៖ ​នេះគឺជា ពេលវេលាដើម្បីសហគមន៍អន្តរជាតិរួមដៃស្វែងរកសន្តិវិធីសំរាប់ជំលោះលើពិ ភពលោក។ ក្រៅពីនោះ សម្តេចប៉ាបក៏បានអំពាវនាវសន្តិភាពនៅអ៊ីរ៉ាក់លីប៊ី យេម៉ែននិងបណ្ដាប្រទេសអាហ្វ្រិកផងដែរ៕