សម្តេចប៉ាបFrancisអំពាវនាវឲ្យអាមេរិកនិងគុយបារក្សាគោលមាគ៌ាសម្រុះសម្រួល
20/09/2015 08:30
(VOVworld)-នាថ្ងៃទី១៩កញ្ញា ក្នុងថ្ងៃដំបូងនៃដំណើ ទស្សនកិច្ចទៅកាន់គុយបា បន្ទាប់ មកនោះគឺអាមេរិក សម្តេចប៉ាប Francis ទី១

(VOVworld)-នាថ្ងៃទី១៩កញ្ញា ក្នុងថ្ងៃដំបូងនៃដំណើទស្សនកិច្ចទៅកាន់គុយបា បន្ទាប់ មកនោះគឺអាមេរិក សម្តេចប៉ាប Francis ទី១ បានជម្រុញឲ្យប្រធានាធិប តីអាមេរិក លោក Barack Obama និងប្រធានគុយការលោក Raul Castro បន្តកសាង គោលមាគ៌ា សម្រុះសម្រួលដែលបានបង្កើតរវាងប្រទេសទាំងពីរ។ ថ្លែងមតិក្នុងថ្ងៃ ទី១៩កញ្ញានៅរដ្ឋ ធានីឡាហាវ៉ាន លោកប្រធាន Castro បានសម្តែងនូវអំណរគុណ ចំពោះសម្តេចប៉ាប ដោយបានជួយឧបត្ថម្ភលើកទឹកចិត្តក្នុងការប្រក្រតីភាពទំនាក់ ទំនងការទូតជាមួយអាមេ រិក ក្រោយរយៈពេលជាងពាក់កណ្តាលសតវត្សជាអមិត្ត។ មុននោះក្នុងថ្ងៃដដែល សម្តេចប៉ាប Francis បានយាងដំណើរពីក្រុងរ៉ូម ដើម្បី ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់គុយបានិងអាមេរិក។ សម្តេចប៉ានឹងមានជំនួប ធ្វើការ ជាមួយថ្នាក់ដឹកនាំគុយនិងពេលទៅកាន់អាមេរិក សម្តេចនឹងថ្លែងបទសន្ទរក ថានៅរដ្ឋ សភាមេរិកនិងក្រុមប្រឹក្សាអ.ស.បទៀតផង៕
Related
More




