VOV WorldVOV World
សម័យប្រជុំលើកទី១២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់នៅទីក្រុងហាណូយ
13/07/2017 06:40
(VOVWORLD) -នាថ្ងៃទី១២កក្កដា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបិទបញ្ចាប់សម័យ ប្រជុំលើកទី១២។ អញ្ជើញថ្លែងមតិក្នុងពិធីបិទ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនានា ទទួលយករាល់មតិរបស់គណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បំពេញជាស្រេចនូវសេចក្តីសម្រេចចិត្ត របាយការណ៍ និងឯកសារមួយ ចំនួនដែលអង្គប្រជុំបានផ្តល់មតិនិងអនុម័តជាឯក ឆ័ន្ទ។
សម័យប្រជុំលើកទី១២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់នៅទីក្រុងហាណូយ
លោកស្រីប្រធានរដ្ឋសភា ក៏ បានស្នើឲ្យសមាជិក សមាជិកាសភា នៅតាមតំបន់នីមួយៗ គប្បីផ្តោតការយកចិត្ត ទុកដាក់ និងចូលរូមមតិយ៉ាងឆាប់រហ័ស ដើម្បីរដ្ឋាភិបាលដោះស្រាយបន្ទាន់ចំពោះ ការលំបាករបស់តំបន់នីមួយ ជាពិសេស មិនឲ្យមានជនរួមជាតិជាជនជាតិភាគតិចខ្វះ ស្បៀងអាហារ៕

More