VOV WorldVOV World
សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង
09/03/2015 09:59
(VOVworld) - ប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ មិនា នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភា គ្រោងនឹងផ្ដល់មតិអំពី ពង្រាងច្បាប់រណសិរ្ស មាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការ ចេញ ផ្សាយឯកសារច្បាប់
សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង
(VOVworld) - នាថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា វៀតណាម បានបើកសម័យប្រជុំលើកទី៣៦។ប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ មិនា នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា គ្រោងនឹងផ្ដល់មតិអំពី ពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចេញ ផ្សាយឯកសារច្បាប់ ពង្រាងច្បាប់ស្ដីពីការប្ដឹងរដ្ឋបាល (ធ្វើវិសោធនកម្ម) ច្បាប់ រដ្ឋប្បវេណី (ធ្វើវិសោធកម្ម) ច្បាប់ស្ដីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនជាដើម។   ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិបើកសម័យប្រជុំលើកទី៣៥ (រូបថត៖TTXVN) ទន្ទឹមនឹងនោះ ខ្លឹមសាសំខាន់ជាច្រើនផ្សេងទៀត ក៏ត្រូវបាននាំមកពិភាគ្សាដូចជា ការត្រៀមរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នាចុងខែនេះ និងការត្រៀមរៀបចំសម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាល ទី១៣ទៀតផង។ ក៏នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា ក៏នឹងសួរដេញដោល ប្រធាន តុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh និង រដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការជនជាតិលោក Giang Seo Phu ផងដែរ៕