សម័យប្រជុំលើកទី៤៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកនៅទីក្រុងហាណូយ
13/06/2016 08:59
(VOV)_នាព្រឹកថ្ងៃទី១៣ មថិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី៤៩ ដើម្បីត្រៀមរៀបចំខ្លឹមសារនានាសំរាប់សម័យប្រជុំលើកទី១

សម័យប្រជុំលើកទី៤៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកនៅទីក្រុងហាណូយ (VOV)_នាព្រឹកថ្ងៃទី១៣ មថិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី៤៩ ដើម្បីត្រៀមរៀបចំខ្លឹមសារនានាសំរាប់ សម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៤។ តាមផែនការ សម័យប្រជុំលើកនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិចំពោះកម្មវិធីកសាងច្បាប់ បទបញ្ញត្តិអនុវត្ត ការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ឆ្នាំ ២០១៥ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៤។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានស្ដាប់ក្រុមប្រឹក្សារៀបចំការបោះឆ្នោត ជាតិ ជូនដំណឹងអំពីលទ្ធផលបោះឆ្នោត សមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១៕
Related






