VOV WorldVOV World
សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ
21/03/2017 15:00
(VOVworld)-បន្ទាប់ពីរយៈពេល៦ថ្ងៃធ្វើការ នារសៀលថ្ងៃទី២១មិនា ក្រោមអធិបតី របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ
ក្រោមអធិបតី របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើកទី៨ (រូបថតៈ quochoi.vn) (VOVworld)-បន្ទាប់ពីរយៈពេល៦ថ្ងៃធ្វើការ នារសៀលថ្ងៃទី២១មិនា ក្រោមអធិបតី  របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើកទី៨។ អញ្ជើញថ្លែងមតិសន្និដ្ឋាន លោកស្រី  Nguyen Thi Kim Ngan បានសើឲ្យស្ថាប័នចងក្រងរួមសហការជាមួយស្ថាប័នស៊ើប  អង្កេតនិងស្ថាប័នទាក់ទិននានា ធ្វើការស្រាវជ្រាវនិងទទួលយករាល់មតិរបស់អង្គប្រ ជុំ សំដៅបំពេញនូវសេចក្តីព្រាងច្បាប់មួយចំនួនដាក់ជូនរដ្ឋសភា។ ដោយឡែក គំរោងច្បាប់ផែនការមេ ដោយសារនៅមានមតិខ្វែងគំនិតគ្នាច្រើននោះ ប្រធានរដ្ឋ​ សភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនានាបន្តទទួល  យកហើយដាក់ជូនសន្និសីទសមាជិកសមាជិកាសភាដែលនឹងប្រព្រឹត្តទៅនាពេល ​ខាងមុខនិងដាក់ជូនសម័យប្រជុំលើកទី៩ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  ផងដែរ៕