VOV WorldVOV World
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ បើកជាផ្លូវការ
04/05/2016 07:02
(VOVworld) – នាព្រឹកថ្ងៃទី ៤ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើអធិបតីសម័ប្រជុំ រដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ នៅទីក្រុងហាណូយ។
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ បើកជាផ្លូវការ
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ បើកជាផ្លូវការ (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៤ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើអធិបតីសម័ប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែមេសាឆ្នាំ ២០១៦ នៅ ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖         «រដ្ឋាភិបាលត្រូវស្អាតស្អំប្រឆាំងនឹងអំពើពុករលួយនិងជៀសវាងការខ្ជះ ខ្ជាយក្នុងសង្គម។ ស្ថាប័នក្រសួងណាមានអំពើពុករលួយ ផ្នែកក្រសួងនោះ ត្រូវទទួលខុសត្រូវ។ ដំបូងបង្អស់ សមាជិករដ្ឋាភិបាលម្នាក់ៗត្រូវត្រួតពិនិត្យ ជាថ្មីម្តងទៀតករណីអំពើពុករលួយនិងខ្ជះខ្ជាយក្នុងប្រព័ន្ធ។ នេះគឺជាប្រការ ដែលរដ្ឋសភាបានផ្តោត ទៅលើ ហើយយើងសន្យាធ្វើឲ្យបាន។»         លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យរដ្ឋាភិបាលប្រមូលផ្តុំថែទាំជីវភាពរស់ នៅរបស់ប្រជាជនផងដែរ៕