សន្ធិសញ្ញាស្ដីពីការធ្វើចំណាកស្រុកថ្មី និងការបែកបាក់គ្នាក្នុង EU
13/10/2020 11:28
(VOVWORLD) - កាលពីសប្តាហ៍មុនសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាធ្វើចំណាក់ស្រុកថ្មី សំដៅធ្វើកំណែទម្រង់គោលនយោបាយភៀសខ្លួនដែលត្រូវបានចាត់ទុកថាជាការបរាជ័យក្នុងរយៈពេលកន្លងទៅ និងដោះស្រាយការបែកបាក់ផ្ទៃក្នុង ដែលបណ្ដាលមកពីបញ្ហាចំណាក់ស្រុក។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសសមាជិកEU ទាំង ២៧ បានធ្វើការពិភាក្សាលើឯកសារនេះ។ ទោះយ៉ាងណាក៏ដោយការស្វែងរកសំលេងរួមគ្នាក្នុងការដោះស្រាយបញ្ហាចំណាក់ស្រុកគឺជាបញ្ហាដ៏លំបាកលំបិន និងក្ដៅគគុកបំផុតរបស់ EU ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហភាពអឺរ៉ុបចូលរួមកិច្ចពិភាក្សាតាមអនឡាញ (រូបថត៖ AFP / VNA)
Related






