សន្ទរកថាបានបង្ហាញពីការទទួលខុសត្រូវនិងតំលៃវប្បធម៌ មនុស្សសាស្ត្រជាមយយបេសកកម្មសកល
01/10/2013 11:51
(VOV)_បទសន្តរកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ លើកទី ៦៨ នាថ្ងៃទី ២៨ កញ្ញា កន្លងទៅ ទទួលបានការស្រុះចិត្តគំនិត របស់ប្រជាជនវៀតណាមគ្រប់រូប។

រូបថតៈ chinhphu.vn (VOV)_បទសន្តរកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ លើកទី ៦៨ នាថ្ងៃទី ២៨ កញ្ញា កន្លងទៅ ទទួលបានការស្រុះចិត្តគំនិត របស់ប្រជាជនវៀតណាមគ្រប់រូប។ វរសេនីយ៍ ឯក Vu Hong Khanh នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេស បានចាត់ទុកថា÷វៀតណាមបានត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សារសន្តិភាព របស់អង្គ ការសហប្រជាជាតិ។ ចូលរួមការរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ លើក នេះគឺជាឱកាសដើម្បីកម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម បង្ហាញពីអត្ត ចរិតនិងសមត្ថភាពរបស់ខ្លួន។ និងនេះក៏គឺជាឱកាសដើម្បីកម្មាភិបាល យុទ្ធជនកង ទ័បប្រជាជនវៀតណាមឆ្លងកាត់លើសភាពការណ៍ជាក់ស្ដែង លើកកំពស់ចំណេះដឹងអំពីច្បាប់អន្តរជាតិ បទពិសោធន៍ធ្វើសកម្មភាពក្នុងបរិយាកាសអន្តរជាតិ…។ល។ ស្ដីពីបណ្ដាសមិទ្ធិក្នុងការកាត់បន្ថយភាពក្រីក្ររបស់វៀតណាម លោក Nguyen Tan Dung បានបង្ហាញនៅអង្គការសហប្រជាតិ។ វិស្វករ Mai The Hao អ្នកជំនាញការនាយកដ្ឋានបសុសត្វក្រសួងកសិកម្ម និងអភិវឌញឍន៍ជនបទវៀត ណាម បានចាត់ទុកថា÷បណ្ដាដំណោះស្រាយម់ាក្រូ និងបណ្ដាកម្មវិធីជាតិអំពីការ កាត់បន្ថយភាពក្រីក្រ របស់វៀតណាមបាននិងកំពុងត្រូវបានសហគមន៍អន្តរជាតិ វាយតំលៃខ្ពស់ និងរៀនសូត្រ៕
Related






