VOV WorldVOV World
សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់
12/01/2015 12:02
(VOV)_នារសៀលថ្ងៃទី១២ មករា នៅទីក្រុងហាណូយ ក្រោយរយៈពេល៨ថ្ងៃធ្វើការ សន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១បានបិទបញ្ចប់។
សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់
(VOV)_នារសៀលថ្ងៃទី១២ មករា នៅទីក្រុងហាណូយ ក្រោយរយៈពេល៨ថ្ងៃ ធ្វើការ សន្និបាតលើកទី១០នៃ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១បានបិទ បញ្ចប់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអធិបតីភាព និងមានបទថ្លែង មតិដ៏សែនសំខាន់ បិទបញ្ចប់សន្និបាត។ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ គណៈកម្មាធិការមជ្ឈឹមបក្សបានលៃទុកពេលវេលាជាច្រើនដើម្បីពិ ភាក្សាយ៉ាងម៉ត់ចត់ ​ផ្តល់មតិសមស្រប និងឯកភាពជាខ្ពស់ចំពោះបណ្ដាបញ្ហា សំខាន់ៗ។ សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់           វាយតំលៃអំពីលទ្ធផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេល៣០ឆ្នាំ (១៩៨៦-២០១៦)  និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស ( ២០១១-២០១៥)  លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ក្រោយរយៈពេល៣០ឆ្នាំ ផ្លាស់ប្តូរថ្មី ប្រទេសជាតិទទួលបានសមិទ្ធិធំធេងជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ បង្កើត បុព្វបទសំខាន់ដើម្បីប្រទេសបន្តផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខ នេះ។ ស្ដីពីគំរោងផែនការកាត់បន្ថយជួរកម្មាភិបាល មន្ត្រីរដ្ឋការ មជ្ឈឹមបក្សត្រូវ លាតត្រដាងអនុវត្តតាមគោលដៅ ទស្សនះ ការបញ្ជាណែនាំនិងភារកិច្ច ដំណោះ ស្រាយដែលមហាសន្និបាត លើកទី១១ និងរាល់សន្និដ្ឋាននៃន្និបាតមជ្ឈឹមលើកទី៧  នីតិកាលទី១១ដែលបានដាក់ចេញ។ ស្ដីពីគំរោងផែនការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រង់សារព័ត៍មាន មជ្ឈឹមបានអះអាងថា៖ គប្បីចេញផ្សាយនិងរៀបចំការ អនុវត្តគំរោងផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៍មានដល់ឆ្នាំ ២០២៥។  ស្តីអំពីការអភិវឌ្ឍន៍សារព័ត៌មានតាមទិសបដិវត្តន៍ជំនាញទំនើបមានគុណភាព និងប្រកបដោយប្រសិទ្ធភាពបំពេញតម្រូវការរបស់ប្រជាជនផ្សព្វផ្សាយគោល ជំហរគោលនយោបាយនិងច្បាប់របស់រដ្ឋលោក អគ្គលេខាធិការ Nguyen Phu Trong បានសង្កត់ថ្ងន់ថា៖ “សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបាន បិទបញ្ចប់ប្រកបដោយជោគជ័យ។ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព​ ទាំងមូលបានត្រូវខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីសម្រេចបាន  ល្អបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញ  ការអនុវត្តខ្លាំងបណ្ដាយុទ្ធសាស្ត្រ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ  តភ្ជាប់នឹងការផ្តល់ប្តូរថ្មីរូបសណ្ឋានកំណើន ការធានាសុខុមាលភាពសង្គមនិង ផលប្រយោជន៍សង្គម កែលំអរជីវភាពរស់នៅរបស់ប្រជាជន។ រក្សារឯករាជ្យ អធិបតេយ្យភាពនិងបរណភាពដែនដីនិងបរិយាកាសសន្តិភាពស្ថិរភាពដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ ជំរុញទំនាក់ទំនងកិច្ចការបរទេស។ យើងត្រូវប្រមូលផ្តុំ រៀចបំដ៏ល្អមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់អណត្តិ ២០១៥-២០២០ ឆ្ពោះទៅ មហាសន្និបាតបណ្ដាតំណាងនៅប្រទេសទាំងមូលលើកទី ១២ របស់ បក្ស តភ្ជាប់ នឹងការបន្តអនុវត្តសេក្តីសម្រចិត្តទី ៤ ស្តីអំពីការកសាងបក្ស សារាចរណ៍លេខទី ៣ របស់ការិយាល័យនយោបាយស្តីអំពីការជំរុញការ រៀនសូត្រនិងធ្វើតាមគំរូ សិលធម៌លោកប្រធានហូជីមិញ ដើម្បីបង្កើត ការផ្លាស់ប្តូរថ្មីឲ្យខ្លាំងក្លាថែមទៀត ក្នុងការងារកសាងនិងកែលំអរបក្ស៕”