សន្និបាតទូទាំងប្រទេសផ្នែកចាត់តាំងកសាងបក្ស
04/03/2017 07:46
(VOV)_នាថ្ងៃទី៤មិនា នៅទីក្រុងហាណូយ គណកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម គណកម្មាធិការចាត់តាំងមជ្ឈឹម បានរៀបចំសន្និបាតទូទាំងប្រទេស ផ្នែកចាត់តាំង កសាងបក្សឆ្នាំ២០១៧។

សន្និបាតទូទាំងប្រទេសផ្នែកចាត់តាំងកសាងបក្ស (VOV)_នាថ្ងៃទី៤មិនា នៅទីក្រុងហាណូយ គណកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម គណកម្មាធិការចាត់តាំងមជ្ឈឹម បានរៀបចំសន្និបាតទូទាំង ប្រទេស ផ្នែកចាត់តាំង កសាងបក្សឆ្នាំ២០១៧។ សន្និបាតបានបូកសរុប ការងារចាត់ តាំង កសាងបក្ស ក្នុងឆ្នាំ២០១៦និងអនុវត្តភារកិច្ចស្នូលក្នុងឆ្នាំ ២០១៧។ថ្លែងមតិនៅ ទីនេះ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណលេខាធិការ លោក Dinh The Huynh បានចាត់ទុកថា៖ “ យើងត្រូវធ្វើសេនាធិការជាក់ស្ដែងនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២របស់បក្ស អនុវត្តភារកិច្ចស្នូលចំនួន៦ ជំហានលោតផ្លោះចំនួន៣ ដោយតភ្ជាប់ ជាមួយការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី៤ នីតិកាលទី១២ អំពីការកសាង បក្ស និងសេចក្ដីសម្រេចចិត្តលេខ ០៥របស់ការិយាល័យនយោបាយ ស្ដីអំពីការជំរុញ ខ្លាំងការងារសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទលោក ប្រធានហូជីមិញ។ចំពោះមុខគឺត្រូវប្រមូលផ្តុំខ្លាង អនុវត្តគំរោងការណ៍ធំៗចំនួនពីរ៖ “ បន្តផ្លាស់ប្តូរថ្មី ការដឹកនាំរបស់បក្ស កសាងក្បាលម៉ាស៊ីនរដ្ឋប្រកបដោយប្រសិទ្ធភាព៕””
Related






