VOV WorldVOV World
សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់
12/01/2015 11:47
(VOV)_នាព្រឹកថ្ងៃទី១២ មករា នៅទីក្រុងហាណូយ អង្គសន្និបាតធ្វើការតាមក្រុមៗ ពិភាក្សាអំពីរបាយការណ៍ពិ​និត្យមើលការ​ដឹកនាំ បញ្ជាណែនាំរបស់ការិយាល័យនយោបាយ គណលេខា ក្នុងឆ្នាំ២០១៤។​នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិក​គណកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅសាលប្រជុំ។
សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់
សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់ (VOV)_នាព្រឹកថ្ងៃទី១២ មករា នៅទីក្រុងហាណូយ អង្គសន្និបាតធ្វើការតាម ក្រុមៗ ពិភាក្សាអំពីរបាយការណ៍ពិ​និត្យមើលការ​ដឹកនាំ បញ្ជាណែនាំរបស់ការិយា ល័យនយោបាយ គណលេខា ក្នុងឆ្នាំ២០១៤។​នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិក​ គណកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅសាលប្រជុំ។ ក្រោមអធិបតីភាពរបស់លោក  Nguyen Phu Trong អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បណ្ដាសមាជិកគណៈកម្មា ធិការមជ្ឈឹមបានដំណើរការសួរដេញដោល និងឆ្លើយការសួរដេញដោល។ សមាជិក ការិយាល័យនយោបាយនិងជាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានធ្វើ អធិបតីពិធីបិទ។           សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការ​ឃោសនា អប់រំមជ្ឈឹម លោក Dinh The Huynh បានតាងនាម​ការិយាល័យ​នយោបាយថ្លែងរបាយការ ​ ស្ដីពីពង្រាងរបាយ​ការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១១ដែលនឹងដាក់ ជូនមហាសន្និបាតលើកទី១២ របស់បក្ស។ សមាជិកការិយាល័យ នយោបាយ និងជា​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានតាងនាម​​ ការិយាល័យ​នយោបាយថ្លែងពង្រាងរបាយការណ៍ស្ដីពីការវាយតំលៃ​ចំពោះ​លទ្ធផល នៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល៥ឆ្នាំ  ពីឆ្នាំ 2011-2015 និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ក្នុងរយៈពេល៥​ឆ្នាំ​​(ពីឆ្នាំ ២០១៦-២០២០) ដែល នឹងដាក់ជូន​មហាសន្និបាតបក្សលើកទី១២របស់បក្ស។ សមាជិកការិយាល័យនយោ បាយ និងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក To Huy Rua បានតាងនាម ការិយាល័យនយោបាយថ្លែងរបាយការណ៍ស្ដីពីពង្រាងរបាយការណ៍បូកសរុបការអនុ វត្តលក្ខិន្តិកះបក្ស នីតិកាលទី១១។ បណ្តាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សក៏បាន អនុម័តទៅលើសេចក្ដីសម្រេចចិត្តនៃសន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈឹមបក្ស  នីតិកាលទី១១ផងដែរ។ អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិបិទបញ្ចប់សន្និបាតលើកទី​១០គណកម្មា ធិការមជ្ឈឹមបក្ស កម្មុយនីស្តវៀតណាម នីតិកាលទី១១៕​