សន្និបាតសមាគមអ្នកកាសែតវៀតណាមលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហា
06/08/2015 10:13
Vovworld-នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៦សីហានៅ ក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែត

សន្និបាតសមាគមអ្នកកាសែតវៀតណាមលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហា (baodatviet.vn) Vovworld-នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៦សីហានៅក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមលោក Ha Minh Hue បាន ឲ្យដឹងថា សន្និបាតសមាគមអ្នកកាសែតវៀតណាមនីតិកាលទី១០អាណត្តិ២០១៥ -២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហាដោយមានការចូលរួមរបស់ តំណាងជាផ្លូវការចំនួនជាង៥០០នាក់តំណាងឲ្យសមាជិកចំនួនជាង២២ពាន់នាក់។ សន្និបាតលើកទី១០នឹងវាយតំលៃសកម្មភាពរបស់សមាគមក្នុងអាណត្តិកន្លងទៅ (២០១០-២០១៥) អះអាងលើកសសើរការខំប្រឹងប្រែងសមិទ្ធិនិងការរួមចំណែក សំខាន់របស់សារព័ត៌មានទូទាំងប្រទេសរបស់សមាគមអ្នកកាសែតវៀតណាមក្នុង បុព្វហេតុកសាងការពារមាតុប្រទេស។ លោក Ha Minh Hue បានឲ្យដឹងថា ដើម្បី សំរេចល្អភារកិច្ចនយោបាយក្នុងដំណាក់កាលថ្មី មជ្ឈដ្ឋានអ្នកសារព័ត៌មានត្រូវយក ចិត្តទុកដាក់បំប៉ុនដើម្បីលើកកំពស់គុណធម៍នយោបាយសមត្ថភាពជំនាញមនសិកា សង្គមកាតព្វកិច្ចពលរដ្ឋនិងសីលធម៍វិជ្ជាជីវៈអ្នកកាសែត៕
Related






