សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះ
22/08/2013 10:32
សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះនៅទីក្រុងហូជីមិញ

កោះ Truong Sa(រូបថតVNA) Vovworld-ព្រឹកថ្ងៃទី២២សីហាគណះកម្មាធិការរណសិរ្យមាតុភូមិទីក្រុងហូជីមិញបាន រៀបចំ សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះនិងផ្សព្វផ្សាយ ការផ្តួចផ្តើមគំនិត គោលនយោបាយស្តីពីជនជាតិរបស់បក្ស រដ្ឋឆ្នាំ២០១៣។ចូលរួម សន្និសិទនេះមានដំណាងជាង៤០០នាក់ជាជនគំរូមានកិត្យានុភាពក្នុងជនរួមជាតិជា ជនជាតិភាគតិចមកពីខ័ណ្ឌនិងស្រុកចំនួន២៤នៅទីក្រុងហូជីមិញ។នៅទីនេះដំណង ទាំងឡាយបានផ្ទៀងស្តាប់របាយការណ៍ស្តីពីសក្តានុភាព ប្រៀបខ្លាំងនៃសមុទ្រ កោះ វៀតណាមក្នុងកិច្ចការកសាងការពារមាតុប្រទេស សភាពការណ៍សន្តិសុខលើសមុទ្រ ខាងកើត នាបច្ចុប្បន្ននេះ ការផ្តួចផ្តើមគំនិត និងដំណោះស្រាយតស៊ូការពារមាតុប្រទេស ។ល។លោក Haji Ysa Umo ប្រធានគណះកម្មការគ្រប់គ្រងទីសក្ការះអ៊ីស្លាម Muwahidin ខ័ណ្ឌទី៩ទីក្រុងហូជីមិញចាត់ទុកថា៖“ នេះជាសន្និសិទ១ដ៍មានអត្ថន័យ។ក្នុងការ ប្រតិបត្តិអ៊ីស្លាមសាសានជារៀងរាល់ថ្ងៃ យើងខ្ញុំនឹងលៃទុកពេលវេលាពី៥ដល់១០នាទី ដើម្បីឧទ្ទេសនាមជាមួយជនរួមជាតិខ្លួនអំពី អធិបតេយ្យភាពអំពីសមុទ្រកោះវៀតណាម ក៍ដូចជាការផ្តួចផ្តើមគំនិតរបស់បក្សនិងរដ្ឋ។តាមនោះជនរួមជាតិយល់ច្បាស់នូវការទទួល ខុសរបស់ខ្លួនក្នុងការប្រតិបត្តិតាមការផ្តួចផ្តើមគំនិតនិងការទទួលខុសត្រូវចំពោះសមុទ្រ កោះជាតិ ។ “ ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត ក៍ក្នុងព្រឹកថ្ងៃទី២២សីហាដដែលពិព័រណ៍ដាក់តាំងបង្ហាញ ផនទីនិងឯកសារស្តីពីប្រជុំកោះ Hoang Sa និង Truong Saរបស់វៀតណាម-ភ័ស្តុតាងប្រវត្តិ សាស្រ្តត្រូវបានបើកនៅទីក្រុងហូជីមិញ៕
Related







