VOV WorldVOV World
សន្និសីទ G២០ មិនទទួលបានការរីកចម្រើនណាអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយម
19/03/2017 08:54
(VOVworld) - ក្រោយរយៈពេល២ថ្ងៃប្រជុំចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៨ មិនា នៅ Baden-Baden ប្រទេស អាល្លឺម៉ង់មក សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសា ភិបាល ធនាគារក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍និងកំពុង រើកចម្រើនជួរមុខលើពិភពលោក (G២០) បានចេញសេចក្ដីថ្លែងការណ៍រួមដោយមិនទទួលបានការសន្យាដ៏ច្បាស់ លាស់ណាមួយស្ដីអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយមនោះ ឡើយ។
សន្និសីទ G២០ មិនទទួលបានការរីកចម្រើនណាអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយម
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោកSteven Mnuchin (រូបថត៖EPA/TTXVN) (VOVworld) - ក្រោយរយៈពេល២ថ្ងៃប្រជុំចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ មិនា នៅ Baden-Baden ប្រទេសអាល្លឺម៉ង់មក សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាល ធនាគារក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍និងកំពុងរើកចម្រើនជួរមុខលើពិភពលោក (G២០) បានចេញសេចក្ដីថ្លែងការណ៍រួមដោយមិនទទួលបានការសន្យាដ៏ច្បាស់ លាស់ណាមួយស្ដីអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយមនោះឡើយ។ នេះជាបរាជ័យមួយចំពោះប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលបានខំប្រឹង ប្រែងដើម្បី រក្សាការសន្យាមុននេះរបស់ G២០។ ក្នុងពេលនោះ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបលើកដំបូងជាមួយ ថ្នាក់ដឹកនាំខាងហិរញ្ញវត្ថុនៃក្រុម G២០ នោះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក​Steven  Mnuchin អះអាងថា អាមេរិកនៅរក្សាការសន្យាស្ដីអំពីពាណិជ្ជកម្មសេរី ប៉ុន្តែចង់ ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនហើយកែសម្រួល ចំណុចមិនសមហេតុសមផល៕