សន្និសីទ online វាយតំលៃលទ្ធផលនៃការដាំព្រៃឈើជំនួស
12/10/2015 10:31
(VOVworld) - គិតរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៥ វៀតណាមមាន២៣/៥០តំបន់ ដែលអនុវត្តការដាំព្រៃ ឈើជំនួស ដោយទំហំផ្ទៃដីជាង៨ពាន់ហិកតា ហើយ សំរេច បាន៣៦%នៃផែនការ។

(VOVworld) - គិតរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៥ វៀតណាមមាន២៣/៥០តំបន់ ដែលអនុវត្តការដាំព្រៃឈើជំនួស ដោយទំហំផ្ទៃដីជាង៨ពាន់ហិកតា ហើយសំរេច បាន៣៦%នៃផែនការ។ថ្លែងមតិនៅសន្និសីទ online វាយតំលៃលទ្ធផលនៃការដាំ ព្រៃឈើជំនួសឲ្យទំហំព្រៃឈើដែលប្ដូរទៅគោលដៅប្រើប្រាស់ផ្សេងនិងដំណោះ ស្រាយអនុវត្តនាពេលខាងមុខ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានស្នើរឲ្យក្រសួង ស្ថាប័នមជ្ឈឹមនានា គប្បីសហការយ៉ាងស្អិតរមួយជាមួយ តំបន់ សំដៅត្រួតពិនិត្យ វាយតំលៃដោយឆ្លងកាត់លើការលំបាក។លោក Hoang Trung Hai បានឲ្យដឹងថា៖ “យើងត្រូវខិតខំប្រឹងប្រែងថែមទៀតនិងដោះស្រាយឲ្យបានល្អនូវការលំបាកដើម្បី ធានាទំហំព្រៃឈើដាំជំនួស ជាពិសេសវៀតណាមកំពុងក្នុងដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ផ្ទេរប្ដូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ប្រសិនបើមិនប្ដេជ្ញារក្សាបាន ទំហំព្រៃឈើដាំជំនួសនេះ គឺមិនធានាបានការអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់ ប្រទេសជាតិឡើយ”៕
Related






