សន្និសីទ”APECក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សរ៍ទី២១”ប្រារព្ធឡើងនៅហាណូយ
15/11/2013 09:10
(VOVworld)-នាព្រឹកថ្ងៃទី១៥ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាមនិងស្ថាប័នអភិវឌ្ឍន៍នៃ អង្គការសហប្រជាជាតិ (UNDP) បានសហការរៀបចំ ឡើងពិធីបើកសន្និសីទ “APEC ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សតវត្សទី២១”។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីបើកសន្និសីទ”APECក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សរ៍ទី២១” (រូបថត៖ tgvn.com.vn) (VOVworld)-នាព្រឹកថ្ងៃទី១៥ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត ណាមនិងស្ថាប័នអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានសហការរៀបចំ ឡើងពិធីបើកសន្និសីទ “APEC ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សទី២១”។នេះ ជាព្រឹត្តិការណ៍ជាន់ខ្ពស់ដំបូងក្នុងក្របខ័ណ្ទវេទិការ APEC ដែលបានរៀបចំឡើង នៅវៀតណាមគិតចាប់តាំងពីសន្និសិទជាន់ខ្ពស់ APEC ឆ្នាំ២០០៦ និងត្រូវបានចាត់ ទុកជាព្រឹត្តិការណ៍គូសសញ្ញាសំគាល់១៥ឆ្នាំដែលវៀតណាមចូលរួមសហគមន៍នេះ។សន្និសីទលើកនេះមានការចូលរួមដោយ អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Khoan អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោក Alexander Downer បណ្ដា ឯកអគ្គរដ្ឋទូតនិងតំណាងនៃបណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC និងតំណាងចំនួន ១៥០នាក់នៅក្នុងនិងក្រៅប្រទេសទៀតផង។ ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថាផ្ទាំងគំនូរសេដ្ឋកិច្ច នយោបាយនៅដំបន់ អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកកំពុងមានការផ្លាស់ប្ដូរជ្រាលជ្រៅជាច្រើន ដែល មានលក្ខណៈជារបត់។រាល់សមាជិក APEC កំពុងរួមគ្នាចែករំលែកផលប្រយោធន៍ និងការទទួលខុសរួមធំៗ។នោះគឺជាការជួយឧបត្ថម្ភបណ្ដាសមាជិកខឿនសេដ្ឋកិច្ច ស្ដារឡើងវិញជំរុញខ្លាំងតភ្ជាប់សេដ្ឋកិច្ចនៅដំបន់ ថែរក្សារសន្តិភាព ស្ថេរភាព កិច្ច សហប្រតិបតិ្តការនិងតួនាទីនាំមុខរបស់ដំបន់អាស៊ី-ប៉ាស៊ីហ្វិក្នុងខឿនសេដ្ឋកិច្ច ពិភពលោក។ ស្ដីពីការចូលរួមរបស់វៀតណាមក្នុង APEC ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួង ការបរទេស លោក Pham Binh Minh បានអះអាងថាការសំរេចចូលរួមវេទិការ APEC មុននេះ១៥ឆ្នាំជាជំហានអនុវត្តដ៏សំខាន់នូវនយោបាយការបរទេសបើកទូលាយ និងធ្វើសមាហរណកម្មចូលខឿនសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណា៖ “វៀតណាមកំពុងបោះជំហានចូលក្នុងសម័យកាលយុទ្ធសាស្ត្រថ្មី បន្តផ្លាស់ប្តូរថ្មី ប្រកបដោយស៊ីជំរៅជាង រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងម្ចាស់ការ សកម្មធ្វើសមាហរណកម្មលើគ្រប់វិស័យ។ដូច្នេះ តំបន់អាស៊ី-ប៉ាស៊ីហ្វីក និយាយរួម និងវេទិកាAPEC និយាយដោយឡែកមានអត្ថន័យសំខាន់ពិសេសសំរាប់វៀតណាម ដូច្នេះ ការកំណត់គោលនយោបាយ១របស់វៀតណាមនោះគឺ សហប្រតិបត្តិការជា មួយបណ្ដាសមាជិកAPEC ឆ្ពោះទៅការបង្កើត តំបន់អាស៊ី-ប៉ាស៊ីហ្វីកមួយម្ចាស់ការ សាមគ្គីភាព រួមគ្នាអភិវឌ្ឍន៍ សមភាពនិងចីរភាព”។ សន្និសីទក៏បានលៃទុកពេលវេលាពិភាគ្សាវាយតំលៃអំពីរយៈពេល១៥ឆ្នាំចូលរួម APEC របស់វៀតណាម។ បណ្ដាសមាជិក APEC បានវាយតំលៃខ្ពស់តួនាទី ការ ចូលរួមម្ចាស់ការសកម្មនិងប្រសិទ្ធភាពរបស់វៀតណាមក្នុង APEC ក៏ដូចជាបណ្ដា យន្តការចងសម្ព័ន្ធសេដ្ឋកិច្ចដំបន់។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត ណាមលោក Nguyen Cam Tu បានចាត់ទុកថា៖ “ជាវេទិកាសេដ្ឋកិច្ចបើកចំហរ APEC បាននាំមកនូវកិច្ចព្រមព្រៀងគ្មានចរិត លក្ខណៈជាកិច្ចសន្យាសមស្របនឹងប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍ដូចជាវៀត ណាម។ ទី២ APEC មានកម្មវិធីជាក់ស្ដែងដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម។ ទី៣ APEC មានយន្តការសន្ទនាបើកចំហរអំពីគោលនយោបាយ ពិសេសគឺគោលនយោបាយ ពាណិជ្ជកម្ម។” សមាជិក APEC និងលេខាធិការដ្ឋានក៏វាយតំលៃខ្ពស់ការដែលវៀតណាម រៀបចំសន្និសីទលើកនេះ ចាត់ទុកនេះជាជំហានចាប់ផ្ដើមសកម្មឲ្យការដែលវៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC លើកទី២៥និងបណ្ដាសកម្មភាពរបស់ ឆ្នាំ APEC ២០១៧។ លោក David Dodwell ដំណាងក្រុមប្រឹក្សាអាជីវកម្ម APEC (ABAC) បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្វាគមការផ្ដើមគំនិតរបស់វៀតណាមរៀបចំសន្និសីទលើកនេះ ពីព្រោះថាវៀតណាមនឹងទទួលរៀបចំសន្និសីទ APEC នាឆ្នាំ២០១៧ ដោយហេតុនេះ ខ្ញុំចាត់ ទុកថា នេះជាជំហានត្រៀមរៀបចំដ៏ល្អរបស់រដ្ឋាភិបាលវៀតណាម ធានាឲ្យជោគ ជ័យរបស់ឆ្នាំ APEC ២០១៧៕”
Related






