VOV WorldVOV World
សន្និសីទពិគ្រោះយោបល់លើកទី១បោះឆ្នោតសមាជិកសភានីតិកាលទី១៤នៅតំបន់ផ្សេងៗ
18/02/2016 09:42
(VOV)_នាថ្ងៃទី១៧កុម្ភះ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ទី​ក្រុងហូជីមិញ និងបណ្ដាខេត្ត Ha Giang, Thai Binh, Quang Ngai , Binh Dinh, Phu Yen , Ninh Thuan , Binh Thuan, Khanh Hoa , Binh Duong, Binh Phuoc បានរៀបចំសន្និសីទពិគ្រោះយោបល់ លើកទី១ ស្ដីអំពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណដំណាងត្រូវបានឧទ្ទេសនាមបោះឆ្នោតជ្រើសតាំងជាសមាជិក ​សមាជិកាសភា នីតិកាលទី១៤។
សន្និសីទពិគ្រោះយោបល់លើកទី១បោះឆ្នោតសមាជិកសភានីតិកាលទី១៤នៅតំបន់ផ្សេងៗ
សន្និសីទពិគ្រោះយោបល់លើកទី១បោះឆ្នោតសមាជិកសភានីតិកាលទី១៤នៅតំបន់ផ្សេងៗ           (VOV)_នាថ្ងៃទី១៧កុម្ភះ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ទី​ក្រុង ហូជីមិញ និងបណ្ដាខេត្ត Ha Giang, Thai Binh, Quang Ngai , Binh Dinh, Phu Yen , Ninh Thuan , Binh Thuan, Khanh Hoa , Binh Duong, Binh Phuoc បានរៀបចំសន្និ សីទពិគ្រោះយោបល់ លើកទី១ ស្ដីអំពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណដំ ណាងត្រូវបានឧទ្ទេសនាមបោះឆ្នោតជ្រើសតាំងជាសមាជិក ​សមាជិកាសភា  នីតិកាលទី១៤។លោកស្រី Vo Thi Kim Hong ប្រធានសមាគមអ្នកច្បាប់​ទីក្រុង​ ហូជីមិញ ​បានលើកមតិថា៖            “ ទីក្រុងហូជីមីញជាទីក្រុងធំ បរិមាណការងារច្រើន និងសកម្មក្នុងការងារ ​ ដូច្នេះ តួនាទីរបស់សមាជិកសភាក៏ធ្ងន់ធ្ងរដែរ។ ដើម្បីទទួលបានភារកិច្ចនេះ ខ្ញុំ ​ចាត់ទុកថា ត្រូវមានបរិមាណសមាជិកសភាទទួលបន្ទុកវិស័យនិមួយៗ ប្រកប​ ដោយសមស្រប ដើម្បីធានាបានការងារពិគ្រោះយោបល់ ក្តាប់ជាប់ស្ថានភាព​ជីវ ភាពរស់នៅ គោលបំណងរបស់ប្រជាជន ក៏ដូចជាស្ថានភាពអភិវឌ្ឍន៍របស់​ទី ក្រុង។ ពីនោះ អាចផ្តល់មតិ រួមចំណែកជួយឧបត្ថម្ភរដ្ឋសភាសម្រេចទៅលើ បញ្ហាសំខាន់ៗ រួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”