VOV WorldVOV World
សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់ក្នុងភាពទាល់ច្រក
01/02/2014 08:33
(VOVworld) – នាថ្ងៃទី ៣១ មករា សន្និសីទអន្តរជាតិអំពីស៊ីរី ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់ ប៉ុន្តែ មិនទទួលបានការបោះ ជំហានសកម្មណាមួយឡើយ។
សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់ក្នុងភាពទាល់ច្រក
បេសកជន ពិសេសទទួលបន្ទុកបញ្ហានៅស៊ីរីរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi (Image: VOV) (VOVworld) – នាថ្ងៃទី ៣១ មករា សន្និសីទអន្តរជាតិអំពីស៊ីរី ឬ ហៅថា៖ សន្និសីទ ទីក្រុង Geneva លើកទី ២ បានបញ្ចប់ ប៉ុន្តែ មិនទទួលបានការបោះ ជំហានសកម្ម ណាមួយឡើយ។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយ បេសកជនពិសេសទទួល បន្ទុកបញ្ហានៅស៊ីរីរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បាន ឲ្យដឹងថា​៖ ការចរចារលើកនេះរវាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង គឺជាការចាប់ ផ្តើមស្មុគស្មាញ។ ប៉ុន្តែ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាជាក់ស្តែង ជាច្រើន ក៏ដូចជាការបញ្ឈប់អំពើហឹង្សាសង្គ្រាមប្រឆាំងភេវរកម្មនិងការបង្កើតរដ្ឋាភិបាល អន្តរកាល។ លោក Brahimi បានឲ្យដឹងទៀតថា៖ ភាគីប្រឆាំងបានយល់ព្រមជួប ចរចារជាបន្ត នាថ្ងៃទី ១០ កុម្ភៈ ខាងមុខ៕