VOV WorldVOV World
សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានបិទ។
24/08/2012 06:37
VOV-សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម -កម្ពុជាដែលប្រព្រឹត្ត​ទៅនៅ​ទីក្រុងហូជីមិញបានបញ្ចប់ ប្រកបដោយជោគជ័យនិងចេញសេចក្តីថ្លែងការណ៍​រួម របស់រដ្ឋសភាទាំងពីរក្នុងពិធីបិទនារសៀលថ្ងៃទី ២៣សីហា។
សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានបិទ។
សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានបិទ។        VOV-សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាដែល ប្រព្រឹត្ត​ទៅនៅ​ទីក្រុងហូជីមិញបានបញ្ចប់ប្រកបដោយជោគជ័យនិងចេញ សេចក្តីថ្លែងការណ៍​រួមរបស់រដ្ឋសភាទាំងពីរក្នុងពិធីបិទនារសៀលថ្ងៃទី ២៣សីហា។ ថ្លែងមតិនៅពិធី​បិទ អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បានអះអាងថា ជោគជ័យ​របស់សន្និសីទជាការបោះជំហានសំខាន់ ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនង​សាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងរដ្ឋសភានិង​ប្រជាជន​នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា និងចាត់ទុកនេះជាទ្រពសម្ប័ត្តិមិនអាច​កាត់ថ្លៃបានដែលត្រូវរក្សាអភិវឌ្ឍន៍ និងប្រគល់ឲ្យជំនាន់ក្រោយៗ។ សន្និសីទបាន​ឯកភាពបន្តជំរុញយ៉ាងខ្លាំងក្លា ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំង​ពីរតាមទឹសអនុវត្តល្អ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែល​បានចុះហត្ថលេខា នាថ្ងៃទី២២កក្កដានៅក្រុងហាណូយ រក្សាការផ្លាស់ប្តូរបណ្ដា​គណៈប្រតិភូ ជាន់ខ្ពស់ជំរុញថែមទៀតសកម្មភាពរបស់ក្រុមសមាជិកសភានៃ​ប្រទេសទាំង ពីរវៀតណាម-កម្ពុជាជាដើម។ ចំពោះភាគីកម្ពុជា អនុប្រធានព្រឹទ្ធ​សភា ព្រះរាជាណាចក្រកម្ពុជាទេពងនបានលើកច្បាស់ថាការរៀបចំសន្និសីទស្វាគម ខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមនិងឆ្នាំ​ មិត្តភាព​កម្ពុជា-វៀតណាមក្នុងឱកាសនេះគឺជានិមិត្តសញ្ញាដ៏ថ្លៃថ្លាសឲ្យឃើញ​ចំណងមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមក្នុង​ដំណាក់កាលនាបច្ចុប្បន្នក៏ដូចជានាពេលអនាគតគឺរឹងមាំយូអង្វែងមិនអាច បែកបាក់បានឡើយ។​         សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានអះអាងកិច្ច​ សន្យា​របស់ស្ថាប័ននីតិបញ្ញាត្តិទាំងពីរវៀតណាម-កម្ពុជាគឺរួមជាមួយរដ្ឋាភិបាល និង​ប្រជាជនបណ្ដាប្រទេសជាសមាជិកអាស៊ានកសាងអាស៊ានមួយសាមគ្គីភាព រឹងមាំ​គោរពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមករួមយកចិត្តទុកដាក់និងរួមផ្សំសម ស្របរវាងផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍សហគមន៍រួមចំណែក សកម្មទៅក្នុងគោលដៅរួមគឺ​សន្តិភាពសន្តិសុខសហប្រតិបត្តិការនិងអភិវឌ្ឍន៍។         ក៏ក្នុងក្របខ័ណ្ឌសន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា នាថ្ងៃទី២៣សីហា យុវជនវៀតណាមនិងកម្ពុជាជិត៥០០នាក់បានចូលរួមកម្មវិធី​ជួបប្រាស្រ័យយុវជនវៀតណាម-កម្ពុជាផងដែរ៕