VOV WorldVOV World
សន្និសីទទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយ
06/07/2015 10:29
(VOVworld) - នាថ្ងៃទី៦ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន ប្រព្រឹត្តទៅសន្និសីទ ទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយ ដោយ អយ្យការប្រជាជនកំពូលរៀបចំឡើង។
សន្និសីទទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយ
(VOVworld) - នាថ្ងៃទី៦ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន ប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេសអំពីការងារបង្ការប្រឆាំងអំពើពុករលួយដោយ អយ្យការប្រជាជនកំពូលរៀបចំឡើង។របាយការណ៍នៅសន្និសីទនេះរបស់អយ្យ ការប្រជាជនកំពូលបានឲ្យដឹងថា ស្ថានភាពបទល្មើសអំពើពុករលួយនាពេលកន្លង ទៅនៅមានបំរ៉ែបំរួលដ៏ស្មុគស្មាញដោយកើតមានឡើងនៅលើបណ្ដាវិស័យ ថ្នាក់ ផ្នែកស្ទើរតែទាំងអស់។លោក Nguyen Hoa Binh ប្រធានអយ្យការប្រជាជនកំពូល បានឲ្យដឹងថា៖ “ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនាបច្ចុប្បន្ន ផ្នែកដែលខ្សោយបំផុត នោះគឺ រកឃើញករណីអំពើពុករលួយ ស៊ើបអង្កេត ផ្តន្ទាទោសនិងជំនុំជំរះករណី អំពើពុក រលួយ។ប្រជាជនកំពុងរងចាំអំពីប្រសិទ្ធិភាពនៃផ្នែកទាំងនេះ។តាមរយៈការដោះ ស្រាយករណីអំពើពុករលួយនឹងពង្រឹងជំនឿជាក់របស់ប្រជាជនអំពីការប្ដេជ្ញាចិត្ត បង្ការប្រឆាំងអំពើពុករលួយរបស់បក្ស របស់រដ្ឋ និងរបស់ស្ថាប័ននិតិប្រតិបតិ្តនានា ផងដែរ”៕

More