VOV WorldVOV World
សន្និសីទជាន់ខ្ពស់ APEC លើកទី ២១ បញ្ចប់
08/10/2013 17:23
Vovworld-សម័យបញ្ចប់សន្និសីទជាន់ខ្ពស់ APEC លើក ទី២១បានប្រព្រឹត្ត​ទៅ នា​រសៀល​ថ្ងៃទី៨តុលានៅឥណ្ឌូនេស៊ី
សន្និសីទជាន់ខ្ពស់ APEC លើកទី ២១ បញ្ចប់
រដ្ឋមន្ត្រីការបរទេសនិងជាសមាជិកគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ APEC 21 លោក Pham Binh Minh (Image: radio.vn) Vovworld-សម័យបញ្ចប់សន្និសីទជាន់ខ្ពស់ APEC លើកទី២១បានប្រព្រឹត្ត​ទៅ នា​រសៀល​ថ្ងៃទី៨តុលានៅឥណ្ឌូនេស៊ី ជាមួយការដែលថ្នាក់ដឹកនាំប្រទេស​ សមាជិកចំនួន​២១បានអនុម័តលើសេចក្តីថ្លែងការណ៍ “អាស៊ី-ប៉ាស៊ីហ្វិកម្ចាស់ ការ កំលាំងចលករសំរាប់​កំណើនសកល” និង “គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុ ភាគីនិង​សន្និសីទ​រដ្ឋមន្ត្រីលើកទី៩​របស់​អង្គការពាណិជ្ជកម្មពិភពលោក”។ សេចក្តីថ្លែង​ការណ៍ក៏សង្កត់ធ្ងន់ថា​បណ្ដា​សមាជិក APEC បានឯកភាពគាំទ្រ វៀតណាមទទួល​រៀបចំ​សន្និសីទជាន់ខ្ពស់ APEC លើក​ទី​២៥ នាឆ្នាំ២០១៧។ រដ្ឋមន្ត្រីការបរទេស​និង​ជាសមាជិកគណៈប្រតិភូវៀតណាម​ចូលរួម​សន្និសីទ ជាន់ខ្ពស់ APEC 21 លោក Pham Binh Minh បានអះអាងថា៖ “បង្កើនកិច្ចសហប្រតិបត្តិការសំដៅជំរុញការអភិវឌ្ឍន៍ចីរភាពផ្សាភ្ជាប់នឹង​សមភាពក្លាយទៅជាខ្លឹមសារអាទិភាពមួយរបស់សន្និសីទឆ្នាំនេះ។ ជាលើក ដំបូង​បណ្ដាថ្នាក់ដឹកនាំ APEC បានអនុម័តលើដំណើរការសហប្រតិបត្តិការ សន្តិសុខ​ស្បៀង​អាហារ APEC ដល់ឆ្នាំ២០២០ ការផ្ដើមគំនិត APEC អំពី កិច្ច​សហប្រតិបត្តិ​ការ​បណ្ដាបញ្ហាទាក់ទិនដល់មហាសាគរនិងជំរុញកិច្ច សហប្រតិបត្តិការទប់ទល់នឹង​ការសាកល្បងសន្តិសុខស្បៀងអាហារ-ទឹក -ថាមពល៕”

More