VOV WorldVOV World
សន្និសីទជាន់ខ្ពស់អ.ស.បអាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម
07/03/2017 09:04
(VOVworld) - ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ មិនា​នៅរដ្ឋ ធានីហាណូយ វៀតណាម ប្រព្រឹត្តទៅសន្និសិទជាន់ ខ្ពស់អ.ស.បតំបន់អាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហ ប្រតិបតិ្តការសំដៅបង្កភាពងាយស្រួលក្នុងពាណិជ្ជ កម្មនិងអនុវត្តរបៀបវារៈឆ្នាំ២០៣០ អំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព។
សន្និសីទជាន់ខ្ពស់អ.ស.បអាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិ នៅសន្និសីទនេះ (រូបថត៖TTXVN) (VOVworld) - ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ មិនា​នៅរដ្ឋធានីហាណូយ វៀតណាម ប្រព្រឹត្តទៅសន្និសិទជាន់ខ្ពស់អ.ស.បតំបន់អាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិ បតិ្តការសំដៅបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម និងអនុវត្តរបៀបវារៈឆ្នាំ២០៣០ អំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព។ចូលរួមសន្និសីទនេះមានតំណាងនៃអង្គការ អន្តរជាតិនិងតំបន់ចំនួន២៩ ក្នុងនោះមានប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច អ.ស.ប អគ្គលេខាធិការរងអ.ស.បចំនួន៣រូប អគ្គលេខាធិការសន្និសីទអ.ស.បអំពី ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ និងអគ្គលេខាធិការអង្គការគយពិភពលោក រួមជាមួយ តំណាងមកពីប្រទេសចំនួន៣៨ទៀតផង។សន្និសិទលើកនេះនឹងផ្ដោតទៅលើ ខ្លឹមសារស្នូលមួយចំនួនដូចជា ងាយស្រួលភាវូបនីយកម្មពាណិជ្ជកម្មក្នុងការ អនុវត្តរបៀបវារៈឆ្នាំ២០៣០ វិធានការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសគ្មាន សមុទ្រ ប្រទេសអន្តរការីក្នុងវិស័យគយ ការទាក់ទាញប្រភពទុននិងកសាងក្រប ខ័ណ្ឌគតិយុត្តទ្វេភាគីនិងពហុភាគីចាំបាច់៕