សន្និសីទជាន់ខ្ពស់ស្តីពីការពន្លឿនការវិនិយោគពិភពលោកទាំងមូលនៅឥណ្ឌាបានបិទបញ្ចប់
14/01/2015 08:35
(VOVworld) – នារសៀលថ្ងៃទី ១៣ មករា សន្និសីទជាន់ ខ្ពស់លើកទី ៧ ស្តីអំពីការពន្លឿនវិនិយោគពិភពលោកទាំង មូលបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅរដ្ឋ Gurajat របស់ឥណ្ឌា។

សន្និសីទជាន់ខ្ពស់ស្តីពីការពន្លឿនការវិនិយោគពិភពលោកទាំងមូលនៅឥណ្ឌាបានបិទបញ្ចប់ (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ១៣ មករា សន្និសីទជាន់ខ្ពស់លើកទី ៧ ស្តីអំពី ការពន្លឿនវិនិយោគពិភពលោកទាំងមូលបានបិទបញ្ចប់ប្រកបដោយជោគជ័យ នៅរដ្ឋ Gurajat របស់ឥណ្ឌា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានសន្យានឹងនាំប្រទេសឥណ្ឌាក្លាយទៅជាទីកន្លែងធ្វើអាជីវកម្ម ងាយស្រួលបំផុតសំដៅទាក់ទាញបណ្ដាវិនិយោគិនអន្តរជាតិតាមរយៈរាល់វិធាន ការដូចជា៖ ការបង្កើតយន្តការពន្ធស្ថិរភាពការកសាងបរិយាកាសនិងគោល នយោបាយវិនិយោគសមភាពបើកចំហរជាដើម។ នាយករដ្ឋមន្ត្រី Modi បានអំពាវនាវឲ្យបណ្ដាប្រទេសនិងអង្គភាពអាជីវកម្មមជ្ឈដ្ឋានវិនិយោគិនចូលរួម ក្នុងដំណើការអភិវឌ្ឍន៍របស់ឥណ្ឌាតាមការផ្តើមគំនិត “Made in India” ព្រមទាំង អះអាងថា៖ New Dehli គាំទ្របណ្ដាកិច្ចសន្យាតាមរយៈ សកម្មភាពជាក់ស្តែង ដោយមានគោលដៅអំពាវនាវឲ្យវិនិយោគិនទាំងមូលរៀបចំកម្មវិធី អភិវឌ្ឍន៍ ចីរភាពក្រោយឆ្នាំ ២០១៥។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតស្តីអំពីការអភិវឌ្ឍន៍ “ទីក្រុងឆ្លាត” របស់នាយក រដ្ឋមន្ត្រី Modi ក្នុងនោះ លើកទឹកចិត្តប្រើប្រាស់ថាមពលករកើត ឡើងវិញប្រកបដោយ ប្រសិទ្ធភាព៕
Related






