សន្និសីទកាសែត ក្នុងឱកាសឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា
20/06/2012 10:47
នាព្រឹកថ្ងៃទី ២០ មិថុនា សមាគមន៍មិត្តភាពវៀតណាម -កម្ពុជា រួមសហការជាមួយសម្ព័ន្ធបណ្ដាសមាគមន៍មិត្តភាពវៀតណាម រៀបចំ សន្និសីទកាសែត ក្នុងឱកាសឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា។ ចូលរួមមាន ប្រធានសមាគមន៍មិត្តភាព វៀតណាម - កម្ពុជា Vu Mao អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Nguyen Chien Thang ដំណាងស្ថានទូតកម្ពុជានៅវៀតណាម តំណាងបណ្ដាស្ថាប័នសាប័ត៍មាន …លៗ។

នាព្រឹកថ្ងៃទី ២០ មិថុនា សមាគមន៍មិត្តភាពវៀតណាម -កម្ពុជា រួមសហការជាមួយសម្ព័ន្ធបណ្ដាសមាគមន៍មិត្តភាពវៀតណាម រៀបចំ សន្និសីទកាសែត ក្នុងឱកាសឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា។ ចូលរួមមាន ប្រធានសមាគម មិត្តភាព វៀតណាម - កម្ពុជា Vu Mao អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Nguyen Chien Thang ដំណាងស្ថានទូតកម្ពុជានៅវៀតណាម តំណាងបណ្ដាស្ថាប័នសាប័ត៍មាន …លៗ។ ប្រធានសមាគមន៍មិត្តភាព វៀតណាម -កម្ពុជា Vu Mao បានអោយដឹងថា៖ រួមជាមួយ បណ្ដាសកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុងរយះពេល ៤៥ ឆ្នាំកន្លងទៅ ប្រធានសមាគមន៍មិត្តភាព វៀតណាម -កម្ពុជា ជានិច្ចកាលបានធ្វើយ៉ាងល្អ បណ្ដាការងារក្នុងការជំរុញចំណងទំនាក់ទំនងរវាង ប្រទេសទាំងពីរ ដោយបណ្ដាសកម្មភាពជាក់ស្ដែង ពិសេស យកចិត្តទុកដាក់ដល់សកម្មភាពមិត្តភាព រវាងបណ្ដាខេត្តជាប់ព្រំដែនវៀតណាមនិងកម្ពុជា។ នៅទីនេះ លោក Vu Mao ក៏លើកច្បាស់ថា៖ សមាគមមិត្តភាព វៀតណាម -កម្ពុជា ត្រូវបានរីក ធំធាត់ដូចនាសព្វថ្ងៃ គឺដោយសារមានការរួមវិភាគទានមិនតូចតាចរបស់បណ្ដា ស្ថាប័នសារព័ត៍មាន។ លោក Vu Mao បានសង្កត់ធ្ងន់ថា៖ “ បណ្ដាមធ្យោបាយឃោសនាមហាជន និងសារព័ត៍មានដើរតួនាទីដ៏សែនសំខាន់ ក្នុងការផ្សព្វផ្សាយបណ្ដាខ្លឹមសារ ទង្វើរបស់ សមាគមន៍មិត្តភាព វៀតណាម -កម្ពុជា ដើម្បីប្រជាជននៃប្រទេសទាំងពីរយល់ដឹងបាន ក៏ដូចជា រួមចំណែកបង្កើនចំណងមិត្តភាព វៀតណាម-កម្ពុជា៕” ប្រធានសមាគម មិត្តភាព វៀតណាម - កម្ពុជា Vu Mao (http://baodatviet.vn/)
Related





