VOV WorldVOV World
សន្និសីទកាសែតអំពីពិធីបុណ្យវត្ត Huong ឆ្នាំ២០១៦
18/01/2016 09:52
(VOVworld) - នាព្រឹកថ្ងៃទី១៨ មករា គណៈកម្មាធិការ ប្រជាជនស្រុក My Ducទីក្រុងហាណូយ បានរៀបចំ សន្និសីទកាសែតអំពីផែនការគ្រប់គ្រងនិងរៀបចំពិធី បុណ្យវត្ត Huong ឆ្នាំ២០១៦។
សន្និសីទកាសែតអំពីពិធីបុណ្យវត្ត Huong ឆ្នាំ២០១៦
ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរចំនួន១លាន៤សែននាក់ (VOVworld) - នាព្រឹកថ្ងៃទី១៨ មករា គណៈកម្មាធិការប្រជាជនស្រុក My Duc ទីក្រុង ហាណូយ បានរៀបចំសន្និសីទកាសែតអំពីផែនការគ្រប់គ្រងនិងរៀបចំពិធីបុណ្យ វត្ត Huong ឆ្នាំ២០១៦។ពិធីបុណ្យឆ្នាំនេះនឹងប្រារព្ធឡើងនាថ្ងៃទី១៤ កុម្ភៈ ឬថ្ងៃទី៦ ខែ១តាមច័ន្ទគតិ។លោក Nguyen Van Hau អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក My Duc និងជាប្រធានគណៈចាត់តាំងពិធីបុណ្យវត្ត Huong បានឲ្យដឹងថា៖ “ស្រុក My Duc ក៏ដូចជាឃុំ Huong Son បានត្រៀមរៀបចំមធ្យោបាយដឹកជញ្ជូនជាង ៤ពាន់៣រយដើម្បីបម្រើភ្ញៀវទេសចរ។យើងខ្ញុំរួមជាមួយមន្ទីរគមនាគមន៍ដឹកជញ្ជូន បានរៀបចំវគ្គហ្វឹកហាត់សុវត្ថិភាពចរាចរណ៍ផ្លូវទឹកសំរាប់អ្នកចែវទូក”។ តាមគណៈចាត់តាំងថា ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥បានទាក់ទាញការចូលរួម របស់ភ្ញៀវទេសចរចំនួន១លាន៤សែននាក់៕