សន្និសីទកាសែតស្ដីពីរបៀបវារះនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣
19/05/2015 10:41
(VOV)_នាព្រឹកថ្ងៃទី១៩ ឧសភា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀតណាម បានរៀបចំសន្និសីទ កាសែតអន្តរជាតិ ដើម្បីប្រកាសរបៀបវារះនៃសម័យ ប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣

ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ D.H) (VOV)_នាព្រឹកថ្ងៃទី១៩ ឧសភា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀត ណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិ ដើម្បីប្រកាសរបៀបវារះនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នឹងបើកនាថ្ងៃទី២០ ឧសភា និងបិទបញ្ចប់នាថ្ងៃទី២៦ មិថុនាខាងមុខនេះ។ នៅសម័យប្រជុំលើកនេះ ការងារកសាងច្បាប់ បទបញ្ញាត្តិត្រូវបានបង្កើន ថែមទៀត ដើម្បី អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ផង ព្រមជាមួយគ្នានោះរួមចំណែកសុក្រិតកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិផង។ រដ្ឋសភានឹងពិនិត្យមើល ហើយ អនុម័តទៅលើគំរោងច្បាប់ចំនួន១១ និងសេចក្ដីសម្រេចចិត្ត១។ លោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម បានអោយដឹងថា៖ “ សម័យប្រជុំលើកនេះ មានសំខាន់ ដោយទាក់ទិនដល់យុត្តិធម៌ដូចជា៖ ក្រមច្បាប់ព្រហ្មទ័ណ្ឌ ច្បាប់រដ្ឋប្បវេណី …លៗ រីឯ ក្រមច្បាប់រដ្ឋប្បវេណី ជាក្រម ច្បាប់ដែ”លបានរដ្ឋសភាប្រគល់អោយរដ្ឋាភិបាល និងស្ថាប័ននានារៀបចំការ យកមតិរបស់ប្រជាជនអំពីក្របច្បាប់នេះ៕ ”
Related
More




