សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់
17/05/2015 09:19
Vovworld-នាថ្ងៃទី១៦ឧសភាជាតិវាប្រជុំចុងក្រោយក្នុង ក្របខ័ណ្ឌសន្និសីទកំពូលនារីសកលលោកលើកទី២៥

សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់ (vietnamplus.vn) Vovworld-នាថ្ងៃទី១៦ឧសភាជាតិវាប្រជុំចុងក្រោយក្នុងក្របខ័ណ្ឌសន្និសីទ កំពូលនារីសកលលោកលើកទី២៥នៅទីក្រុង Sao Paulo ប្រេស៊ីល អនុប្រធានរដ្ឋ វៀតណាមលោកស្រី Nguyen Thi Doan និងគណៈប្រតិភូវៀតណាមបានចូលរួម សម័យប្រជុំដោយប្រធានបទ កសាងខឿនសេដ្ឋកិច្ចសម្បូររុងរឿងនិងចីរភាព តួនាទីរបស់ទឹកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វេទិការ CEO អំពីបង្កើនបច្ចេកទេសគ្រប់ គ្រងជាដើម។ នៅបណ្ដាសម័យប្រជុំគណៈប្រតិភូវៀតណាមបានចែករំលែកបទពិសោធន៍ របស់វៀតណាមក្នុងការកសាងគោលនយោបាយជំរុញការចូលរួមរបស់នារីទៅក្នុង ដំណើរការកសាងខឿនសេដ្ឋកិច្ចរឹងមាំ យុទ្ធសាស្ត្រសំដៅបង្កើនការចូលរួមរបស់ នារីក្នុងដំណែងគ្រប់គ្រងដឹកនាំនិងគោលនយោបាយសំរាប់ពលការិនី។ អង្គសន្និសីទ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកទឹកចិត្តការរួមចំណែកសកម្ម របស់នារីក្នុងអាជីវកម្មនិងគ្រប់វិស័យនៃជីវភាពរស់នៅសង្គម។ បន្ទាប់ពីចូលរួមសន្និសីទកំពូលនារីសកលលោក អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបូលីវីចាប់ពីថ្ងៃទី១៨ដល់ ១៩ឧសភា៕
Related






