សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា
08/09/2016 09:55
(VOV)_នារសៀលថ្ងៃទី៧កញ្ញា ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ានលើកទី២៨ និងទី២៩ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន+១ ជាមួយកូរ៉េខាងត្បូងអូស្ត្រាលី និងអង្គការសហប្រជាជាតិ

សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា (VOV)_នារសៀលថ្ងៃទី៧កញ្ញា ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ានលើកទី២៨ និងទី២៩ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន+១ ជា មួយកូរ៉េខាងត្បូងអូស្ត្រាលី និងអង្គការសហប្រជាជាតិ សន្និសីទកំពូលអាស៊ាន+៣ និង ស្និសីទកំពូល មេគង្គ-ជប៉ុន។ ក្នុងសន្និសីទទាំងនេះ បណ្ដាដៃគូសុទ្ធតែវាយតំលៃខ្ពស់ចំ ពោះតួនាទីរបស់អាស៊ាននិងនាំចេញវិធានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អាស៊ានលើច្រើនវិស័យ។ បណ្ដាប្រទេសអាស៊ានស្នើអោយដៃគូទាំងឡាយត្រូវពង្រីកថែម ទៀត យន្តការដែលមានស្រាប់ ជួយឧបត្ថម្ភអំពីប្រភពកម្លាំង បទពិសោធន៍ លើកកំ ពស់សមត្ថភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូរុងរឿងនៅក្នុងតំបន់។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀត ណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយដៃគូនានា វាយតំលៃខ្ពស់ចំពោះការសន្យារបស់ដៃគួ បន្តជួយឧបត្ថម្ភអាស៊ាន កសាងសហគមន៍ និងពង្រីកតួនាទីស្នូលនៅក្នុង តំបន់ និងស្នើអោយដៃគូនានាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានប្រមូល ផ្តុំនៅវិស័យអាទិភាព និងពង្រីកបានឧត្តមភាពរបស់ភាគីនិមួយៗ៕
Related






