សន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU) លើកទី ៤
03/04/2014 08:13
(VOVworld) – ក្នុងសន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិង សហភាពអាហ្វ្រិក (EU-AU) លើកទី ៤ ដែលបានបើកជាផ្លូវការ នារសៀលថ្ងៃទី ២ មេសា នៅទីក្រុង Brussels បែលហ្ស៊ីក

សន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU) លើកទី ៤ (Image: Vietnam+) (VOVworld) – ក្នុងសន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU) លើកទី ៤ ដែលបានបើកជាផ្លូវការ នារសៀលថ្ងៃទី ២ មេសា នៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំនៃទ្វីបទាំង ២ បានសន្យាបង្កើនការជួយឧបត្ថម្ភសាធារណៈរដ្ឋ អាហ្វ្រិកកណ្ដាលក្នុងការដោះស្រាយស្ថានភាពអំពើហឹង្សាដែលកំពុងរីករានដាល។ ថ្លែងមតិនៅពិធីបើកសន្និសីទកំពូលលើកនេះ ប្រធានក្រុម ប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy បានសង្កត់ធ្ងន់ថា៖ វិបត្តិនៅសាធារណៈ រដ្ឋអាហ្វ្រិកកណ្ដាលនេះគឺជា ការយកចិត្តទុកដាក់បំផុតរបស់ EU ដោយសារ ជំលោះរវាងគ្រឹស្តសាសនិកនិងជន ឥស្លាមកំពុងឡើងជណ្តើរក៏ដូចជាបណ្ដាសកម្មភាពតបតរគ្នាដែលកើតមានឡើងនៅ ទូទាំងប្រទេសអាហ្វ្រិកនេះ។ អគ្គលេខាធិ ការ អ.ស.ប. លោក Ban Ki-Moon បានអំពាវ នាវឲ្យបណ្ដាប្រទេសបំពេញបន្ថែមនូវកំលាំងនិងប្រភពហិរញ្ញវត្ថុសំរាប់កំលាំងរួម របស់អឺរ៉ុបដែលត្រូវបានដាក់ពង្រាយនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ ខណៈ ពេលនោះ ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel ត្រៀមខ្លួនជាស្រេចសហការជាមួយ AU សំដៅបញ្ឃប់ អំពើហឹង្សានៅអាហ្វ្រិកកណ្ដាល៕
Related






