VOV WorldVOV World
សន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC មានកិច្ចប្រជុំចំនួន៧៥
11/08/2017 10:17
(VOVWORLD) -នាព្រឹកថ្ងៃទី១១សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែត ស្ដីអំពីសន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC និងកិច្ចប្រជុំទាក់ទិននានា។
សន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC មានកិច្ចប្រជុំចំនួន៧៥
សន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC មានកិច្ចប្រជុំចំនួន៧៥  នាព្រឹកថ្ងៃទី១១សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែត ស្ដីអំពីសន្និសីទលើកទី៣ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC និងកិច្ចប្រជុំទាក់ទិននានា។         តាមនោះ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី៣០សីហា នៅទីក្រុងហូជីមិញ នឹងប្រព្រឹត្តទៅសន្និសីទលើកទីបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ហៅកាត់ថា SOM 3) និងកិច្ចប្រជុំទាក់ទិននានា។ តាមគំរោង នឹងមានតំណាងអន្តរជាតិនិងជាតិចំនួន២ ៦០០នាក់ចូលរួម។នេះជាសន្និសីទធំទី៣ របស់ឆ្នាំ APEC។សន្និសីទលើកនេះមាន ៧៥កិច្ចប្រជុំ សិក្ខាសាលា ជំនួបសន្ទនារបស់គណៈកម្មាធិការ ក្រុមការងារ APEC លើច្រើនវិស័យផ្សេងៗ។         សកម្មភាពសំខាន់បំផុតនៅ SOM 3 ជាសិក្ខាសាលាស្ដីអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម នឹងប្រព្រឹត្តទៅនាថ្ងៃទី២៨សីហា។ រួមជាមួយនោះគឺកិច្ចប្រជុំជាន់ខ្ពស់ ស្ដីអំពីសុខាភិបាល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤សីហា និងសប្ដាហ៍ សន្តិសុខស្បៀងអាហារ ជំនួបសន្ទនានយោបាយ ជាន់ខ្ពស់ស្ដីអំពីកសិកម្មចីរភាព បន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៥សីហា នៅទីក្រុង Can Tho។ លោកស្រី Nguyen Bich Thuy ប្រធាននាយកដ្ឋាន និងជាសមាជិកលេខាធិការ APEC បានអោយដឹងថា៖         “ នេះជាសន្និសីទសំខាន់ ដើម្បីកំណត់អំពីឯកសារនានា ហើយពីនោះជូនដំណឹងទៅលើសន្និសិទកំពូលពិនិត្យ អនុម័ត។ នាបច្ចុប្បន្ន សេដ្ឋកិច្ចកំណើន ប៉ុន្តែមានហានិភ័យជាច្រើន។ ដូច្នេះ សន្និសីទលើកនេះ នឹងជួយអោយប្រជាជន សហគ្រាស ជាពិសេសគឺសហគ្រាសធុនតូចនិងមធ្យម សម្របខ្លួនតាមបំរ៉ែបំរូលនានា និងជំរុញកិច្ចសហប្រតិបត្តិការទៀតផង៕”