សន្និសីទលើកទី៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្សធម៌
29/10/2015 09:25
(VOVworld) - នាព្រឹកថ្ងៃទី២៩ តុលា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម បានប្រារព្ធសន្និសីទលើកទី ៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្ស ធម៌ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការការពារជាតិ រវាងប្រទេសអាស៊ានបើក ទូលាយ (ADMM+)។

(VOVworld) - នាព្រឹកថ្ងៃទី២៩ តុលា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាមបាន ប្រារព្ធសន្និសីទលើកទី៣របស់ក្រុមអ្នកជំនាញការអំពីសកម្មភាពម៉ីនមនុស្សធម៌ក្នុង ក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការការពារជាតិរវាងប្រទេសអាស៊ានបើកទូលាយ (ADMM+)។សន្និសីទនេះជាឱកាសដើម្បីឧទ្ទេសនាមជាមួយដៃគូនិង មិត្តភក្តិអន្តរ ជាតិអំពីការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីននៅតែសេសសល់ក្រោយពីសង្គ្រាមវៀតណាម ព្រមទាំងរួមចំណែកឃោសនា លើក កំពស់ការយល់ ដឹងសំរាប់សហគមន៍អំពីបញ្ហានេះផងដែរ។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមបានឲ្យដឹងថា៖ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ថ្លែងមតិនៅសន្និសីទ (រូបថត៖qdnd.vn) “សន្និសីទ ADMM+ អំពីសកម្មភាពម៉ីនមនុស្សធម៌លើកទី៣ នឹងរួមចំណែកសំ ខាន់បង្កើតមូលដ្ឋានដើម្បីរដ្ឋមន្រ្តីការពារជាតិប្រទេសជាសមាជិកទាំងឡាយ បន្ត ពិភាគ្សានិងសំរេចទិសដៅសហប្រតិបតិ្តការនាអនាគត។រួមជាមួយរាល់លទ្ធផល ទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងទៅ សន្និសីទលើកនេះជាឱកាសដើម្បីយើង បន្តចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងសកម្មភាពរាវរក ជំនះពុះពារលើផល វិបាកដោយគ្រាប់បែកម៉ីន។ទន្ទឹមនឹងនោះ ខ្ញុំក៏ជឿជាក់ថា យើងនឹងរួមគ្នា ពិភាគ្សានិងនាំចេញការផ្ដើមគំនិតថ្មីជាច្រើនដើម្បីសកម្មភាពនាអនាគតទទួល បានប្រសិទ្ធិភាពថែមទៀត”៕
Related






