VOV WorldVOV World
សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ
09/10/2016 08:21
(VOV)_នាព្រឹកថ្ងៃទី៩ តុលា សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹម​បក្ស​នីតិកាលទី១២បានបើកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក ​Nguyen Phu Trong បានអញ្ជើញជាអធិតីសន្និសីទ។ នៅទីនេះ អង្គសន្និសីទ បានពិភាក្សា ផ្តល់​មតិ​អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០១៦ គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ចឆ្នាំ ២០១៧
សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ
សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ (VOV)_នាព្រឹកថ្ងៃទី៩ តុលា សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹម​បក្ស​នីតិកាលទី១២បានបើកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក ​Nguyen Phu Trong បានអញ្ជើញជាអធិតីសន្និសីទ។ នៅទីនេះ អង្គសន្និសីទ បានពិភាក្សា ផ្តល់​មតិ​អំពី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០១៦ គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ច ឆ្នាំ ២០១៧គោលនយោបាយ គោលការណ៍ធំៗមួយចំនួន សំដៅផ្លាស់ប្តូរថ្មីរូប​សណ្ឋានកំណើន លើកកំបស់គុណភាពកំណើន បង្កើនកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋ កិច្ច។អង្គសន្និសីទក៏បានពិភាក្សាអំពីការអនុវត្តដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ច សកល រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាមផងដែរ។           ស្ដីអំពីរូបសណ្ឋានកំណើន លើកកំពស់គុណភាពកំណើន និងកម្លាំងប្រកួត​ប្រ ជែងរបស់ខឿនសេដ្ឋកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trung បាន​សង្កត់​ធ្ងន់ ​ថា៖ នេះគឺជាបញ្ហាសំខាន់ មានអត្ថន័យយុទ្ធសាស្ត្រកំណត់ការជោគជ័យរបស់បុព្វ ​ហេតុផ្លាស់ប្តូរថ្មី។            “ ខ្ញុំស្នើអោយមជ្ឈឹម ត្រូវពិភាក្សាអំពីរូបសណ្ឋានកំណើន ដំណើការ ជំហាន​ជា បន្តក្នុងរយៈបេល៥ឆ្នាំ-១០ឆ្នាំខាងមុខនេះ ហើយចក្ខុវិស័យដល់ឆ្នាំ ២០៣០​ បណ្ដា គោលការណ៍ គោលនយោបាយ ដំណោះស្រាយជំរុញតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា …លៗ”           ស្ដីអំពីដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល អគ្គលេខាបក្ស បានលើក ច្បាស់ថា៖ បណ្ដាឆ្នាំជិតៗនេះ វៀតណាមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា​ច្រើន  នឹងបើកចេញឱកាស និងបង្កលក្ខណះងាយស្រួលជាច្រើនផង និងនាំមកនូវ​ការលំ បាកសាកល្បងផង។ដូច្នេះ អគ្គលេខាបានស្នើអោយមជ្ឈឹមត្រូវវាយតំលៃលើគ្រប់ជ្រុង ជ្រោយ នាំចេញដំណោះស្រាយធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងការ​កសាង  ការពារមាតុប្រទេស ក្នុងរយៈពេល៥ឆ្នាំដល់១០ឆ្នាំខាងមុខនេះ៕