សន្និសីទលើកដម្កើងគ្រួសារវប្បធម៌គំរូឆ្នើមទូទាំងប្រទេសវៀតណាម
18/12/2013 10:29
(VOVworld)-សន្និសីទលើកដម្កើងគ្រួសារវប្បធម៌គំរូ ឆ្នើមទូទាំងប្រទេសវៀតណាមលើកទី២ឆ្នាំ២០១៣ បានប្រព្រឹត្តទៅនាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ
ដំណាងគ្រួសារវប្បធម៌គំរូឆ្នើមថតរូបអនុស្សាវរីយ៌ (រូបថតៈ thanhtra.com.vn) (VOVworld)-សន្និសីទលើកគ្រួសារវប្បធម៌គំរូឆ្នើមទូទាំងប្រទេសវៀតណាមលើក ទី២ឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ វៀតណាម។ សន្និ សីទនេះមានការចូលរួមរបស់ដំណាងជាង២០០នាក់រួមទាំងដំណាងចំនួន៥៨នាក់ ជា សមូហភាពនិងបុគ្គលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍រូបសណ្ឋានបង្ការប្រឆាំង អំពើហឹង្សាក្នុងគ្រួសារលើទូទាំងប្រទេសវៀតណាម។ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Huynh Vinh Ai ឲ្យដឹងថា ពីឥឡូវនេះដល់ ឆ្នាំ២០១៥ កំណត់ទិសដល់ឆ្នាំ២០២០ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ នឹងនាំ ចលនាកសាង គ្រួសារវប្បធម៌ឲ្យស៊ីជំរៅនិងមានគុណភាពខ្ពស់ជាងនេះទៅទៀត។ ខំប្រឹងប្រែងដល់ឆ្នាំ២០១៥នឹងមានចំនួន៨០%និងដល់ឆ្នាំ២០២០នឹងមាន៨៥% គ្រួសារទទួលបានបទដ្ឋានគ្រួសារវប្បធម៌៕
Related
More





