សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN)
02/08/2015 09:02
Vovworld-បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននាថ្ងៃទី២ សីហាបានប្រជុំនៅរដ្ឋធានី Kuala Lumpur ម៉ាឡេស៊ី

សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN) (KT) Vovworld-បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននាថ្ងៃទី២សីហាបានប្រជុំនៅ រដ្ឋធានី Kuala Lumpur ម៉ាឡេស៊ីដើម្បីត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ានប្រចាំឆ្នាំលើកទី៤៨ (AMM48) និងសន្និសីទទាក់ទិននានាដែលនឹងបាន បើកនាថ្ងៃទី៤សីហាខាងមុខ។ នេះជាកិច្ចប្រជុំត្រៀមរបៀបវារៈសកម្មភាពខ្លឹមសារ ទន្ទឹមនឹងនោះត្រួតពិនិត្យបញ្ជីឯកសារដែលនឹងបានអនុម័តនៅបណ្ដាសន្និសីទ លើកនេះ។ AMM ៤៨នឹងកំណត់បញ្ហាសំខាន់ៗបំផុតរបស់អាស៊ានក្នុងឆ្នាំ២០១៥ ដើម្បីដាក់ជូនសន្និសីទកំពូលដែលគ្រោងនឹងបានរៀបចំនាខែវិច្ឆិកាខាងមុខ។ ក្នុង កាលៈទេសៈកាលកំណត់បង្កើតសហគមន៍អាស៊ាននៅសល់តែប៉ុន្មានខែខាងមុខ រួមទាំងស្ថានភាពដំបន់និងអន្តរជាតិមានបំរ៉ែបំរួលពិបាកព្យាករណ៍ដែលទាមទា បណ្ដារដ្ឋមន្ត្រីអាស៊ានត្រូវនាំចេញផែនការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនិង ផ្សាភ្ជាប់អាស៊ានក៏ដូចជារវាងអាស៊ានជាមួយដៃគូ៕
Related






