សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) អាស៊ាន+៣ និង SOM អាស៊ីបូព៌ារ
03/08/2015 07:11
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន (AMM 48) និងបណ្ដាសន្និសីទទាក់ទិនដែលកំពុង ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumper របស់ម៉ាឡេស៊ី នា ព្រឹកថ្ងៃទី ៣ សីហា បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាន រួមជាមួយប្រទេសដៃគូចំនួន ៣ គឺ៖ ចិន កូរ៉េខាងត្បូង និងជប៉ុន (អាស៊ាន+៣) បានដំណើរការកិច្ចប្រជុំពិភាក្សា អំពីរបៀបវារៈសំរាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន+៣ ក្នុងប៉ុន្មានថ្ងៃខាងមុខ។

សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) អាស៊ាន+៣ និង SOM អាស៊ីបូព៌ារ (Image: VOV) (VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM 48) និងបណ្ដាសន្និសីទទាក់ទិនដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumper របស់ម៉ាឡេស៊ី នាព្រឹកថ្ងៃទី ៣ សីហា បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាន រួម ជាមួយប្រទេសដៃគូចំនួន ៣ គឺ៖ ចិន កូរ៉េខាងត្បូងនិងជប៉ុន (អាស៊ាន+៣) បានដំណើរការកិច្ចប្រជុំពិភាក្សាអំពីរបៀបវារៈសំរាប់សន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ាន+៣ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ សន្និសីទនឹងដាក់ជូនឲ្យបណ្ដារដ្ឋមន្ត្រី លទ្ធផលនៃ សកម្មភាពក្នុងការអនុវត្តផែនការធ្វើសកម្មភាពអាស៊ាន+៣ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ ព្រមទាំង ផ្តើមឡើងផែនការធ្វើសកម្មភាពនាប៉ុន្មាន ឆ្នាំជាបន្ត ផងដែរ។ នាថ្ងៃដ៏ដែល សន្និសីទបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន- អាស៊ីបូព៌ារជាមួយប្រទេស ចំនួន ៨ គឺ៖ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ឥណ្ឌា នូវ៉ែនហ្សេឡង់ រុស្ស៊ី និងអាមេរិក (EAS) បានប្រព្រឹត្តទៅនៅ Kuala Lumper ទៀតផង។ អង្គសន្និសីទបាន ពិភាក្សាអំពីផែនការជំរុញយន្តការ សហប្រតិបត្តិការនាបច្ចុប្បន្នរបស់អាស៊ីបូព៌ារ ជាពិសេសមានការចូលរួម របស់រុស្ស៊ីនិងអាមេរិកពីឆ្នាំ ២០១១៕
Related






