សន្និសីទបូកសរុប៥ឆ្នាំនៃកម្មវិធីសហការការងាររវាងពេទ្យទ័ពនិងប្រជាជននៅតំបន់ពាយ័ព្យ
09/04/2015 10:30
(VOVworld) - នាព្រឹកថ្ងៃទី៩ មេសា នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម គណៈ កម្មការទទួលបន្ទុក តំបន់ពាយ័ព្យបានសហការជាមួយក្រសួងការពារ ប្រទេសនិងក្រសួងសុខាភិបាលវៀតណាមរៀបចំ សន្និសីទបូកសុប៥ឆ្នាំនៃកម្មវិធីសហការការងារសុខាភិបាលរវាងកងទ័ពនិងប្រជាជននៅតំបន់ ពាយ័ព្យ

(VOVworld) - នាព្រឹកថ្ងៃទី៩ មេសា នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម គណៈ កម្មការទទួលបន្ទុកតំបន់ពាយ័ព្យបានសហការជាមួយក្រសួងការពារប្រទេសនិង ក្រសួងសុខាភិបាលវៀតណាមរៀបចំសន្និសីទបូកសុប៥ឆ្នាំនៃកម្មវិធីសហការការ ងារសុខាភិបាលរវាងកងទ័ពនិងប្រជាជននៅតំបន់ពាយ័ព្យក្នុងដំណាក់កាលឆ្នាំ ២០០៩-២០១៤។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងជាប្រធានគណៈកម្មការទទួលបន្ទុកតំបន់ពាយ័ព្យបានសំណូមពរថា បណ្ដាក្រសួង ស្ថាប័ន ត្រូវមានការយល់ដឹងពេញលេញអំពីសារសំខាន់នៃការងារ សហការសុខាភិ បាលរវាងកងទ័ពនិងប្រជាជន ចាត់ទុកនេះជាភារកិច្ចជាប្រចាំ យូរអង្វែងនិងជា ដំណោះស្រាយយុទ្ធសាស្ត្រក្នុងបុព្វហេតុកថែទាំសុខភាពសំរាប់ ប្រជាជន។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ អនុវត្តកម្មវិធី កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍ កម្លាំងកងទ័ពនានាបានពិនិត្យនិងព្យាបាលជំងឺ ផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃ សំរាប់ មនុស្សជាង១៨ពាន់នាក់ ជូនដំណោយសំរាប់មុខសញ្ញាគោលនយោបាយ និងជន ក្រីក្រជាង១ពាន់នាក់ ក៏ដូចជាជូនសម្ភារៈសុខាភិបាលសំរាប់កិលានដ្ឋាន និងស្ថានីយ័សុខាភិបាលឃុំចំនួន ៤០ផងដែរ៕
Related






