VOV WorldVOV World
សន្និសីទអំពីការអភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព
11/03/2015 10:33
(VOVworld) - កាហ្វេវៀតណាមត្រូវបាននាំចេញទៅ ប្រទេសនិងតំបន់ដែនដីចំនួន៦០លើពិភពលោក។
សន្និសីទអំពីការអភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព
(VOVworld) - នៅវៀតណាមនាបច្ចុប្បន្នមានផ្ទៃដីដាំដើមកាហ្វេជាង៦៤០ពាន់ហិក តា  ភាគច្រើនស្ថិតនៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម)។ កាហ្វេវៀតណាមត្រូវបាននាំចេញទៅប្រទេសនិងតំបន់ដែនដីចំនួន៦០លើពិភព លោក។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់នៃការនាំចេញកាហ្វេរបស់វៀតណាមទទួលបាន ៣,៤ពាន់លានដុល្លាអាមេរិក ជាប្រទេសនាំចេញកាហ្វេច្រើនទី២លើពិភពលោក និង ជាប្រទេសដឹកនាំក្នុងការផលិតការហ្វេ robusta ដែលស្រូបយក១/៥នៃបរិមាណ កា ហ្វេសរុបលើទូទាំងពិភពលោក។ទោះជាយ៉ាងណា ផ្នែកកាហ្វេវៀតណាមមាន ទ្រង់ ទ្រាយអភិវឌ្ឍន៍មិនស្ថិរភាពឡើយនិងខ្វះបច្ចេកវិទ្យាកែច្នៃ។នៅសន្និសីទអំពី ការ អភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅនា ព្រឹក ថ្ងៃទី១១ មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ស្ថិតនៅតំបន់ខ្ពង់រាប ភាគ កណ្ដាលវៀតណាម រដ្ឋមន្ត្រីក្តសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានចាត់ទុកថា សន្និសីទនេះមិនត្រឹមតែសំដៅផ្ដល់ព័ត៏មាន ប៉ុណ្ណោះទេ​ ថែមទាំងនាំចេញដំណោះស្រាយជាច្រើន ដើម្បីផ្នែកកាហ្វេវៀតណាម អភិវឌ្ឍន៍ប្រកបដោយចីរភាព៖ រដ្ឋមន្ត្រីក្តសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ថ្លែងមតិនៅសន្និសីទនេះ “នេះគឺជាសន្និសីទរបស់បណ្ដាតំបន់ អ្នកគ្រប់គ្រង អាជីវករ អ្នកវិទ្យាសាស្ត្រ និង មនុស្សទាំងអស់ដែលយកចិត្តទុកដាក់ដល់ផ្នែកកាហ្វេវៀតណាម។តាមនោះ យើង រួមគ្នាកំណត់រាល់ឧត្តមភាពនិងកំហិត ហើយកំណត់ការផ្ដួចផ្ដើមគំនិត ដំណោះ ស្រាយនានាដើម្បីអភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព នាំមកនូវ ប្រសិទ្ធភាពដ៏ធំធេងសំរាប់អ្នកដាំដើមកាហ្វេនិងប្រទេសវៀតណាម”៕

More