សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព
21/11/2013 10:44
Vovworld-សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាពបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១វិច្ឆិកានៅវត្ត Bai Dinh ខេត្ត Ninh Binh បានទាក់ទាញការចូលរួមរបស់ដំណាងអន្តរជាតិនិងក្នុងប្រទេសចំនួនជាង៣រយនាក់។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានថ្លែងមតិនៅពិធីប្រារព្ធ (VOV) Vovworld-សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១វិច្ឆិកានៅវត្ត Bai Dinh ខេត្ត Ninh Binh បានទាក់ទាញ ការចូលរួមរបស់ដំណាងអន្តរជាតិនិងក្នុងប្រទេសចំនួនជាង៣រយនាក់។ ថ្លែងមតិ នៅពិធីប្រារព្ធ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអំណះ អំណាងការប្រើប្រាស់ដោយមានការទទួលខុសត្រូវរាល់តំលៃវប្បធម៍និងធម្មជាតិក្នុងការអភិវឌ្ឍន៍ទេសចរណ៍ព្រលឹងនឹងនាំមកនូវឱកាសការងារធ្វើ រួមចំណែកជំរុញ ការជួបប្រាស្រ័យវប្បធម៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិ សាសនា។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ “វៀតណាមបានចាត់ទុកទេសចរណ៍ព្រលឹងជាប្រភេទទេសចរណ៍វប្បធម៍ ឯកទេស មិនត្រឹមតែនាំមកកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងពង្រីកនូវតំលៃ ខាងស្មារតី បង្កើនផែនមហាសាមគ្គីប្រជាជាតិ។ ជំនឿ វប្បធម៍ត្រូវបានចាត់ទុកជា តំលៃស្នូលរបស់ផលិតផលទេសចរណ៍ព្រលឹងផង ទន្ទឹមនឹងនោះជាខ្សែតភ្ជាប់ ព្រលឹងមនុស្សវៀតណាមជាមួយមិត្តភក្តអន្តរជាតិ។” រីឯលោក Zoltan Somogyu អគ្គលេខាធិការរងអង្គការទេសចរណ៍ពិភពលោក បានសង្កត់ធ្ងន់ថា៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក បរិមាណភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសអាស៊ី បានកើនឡើងជាង៥%។ ប្រការនោះបានសឲ្យឃើញចរិតលក្ខណៈព្យាករណ៍អំពីការអភិវឌ្ឍន៍របស់ទេសចរណ៍និងទេសចរណ៍ព្រលឹងនិយាយដោយឡែកក្នុងច្រើន ឆ្នាំកន្លងមក។ ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះ វៀតណាមជាកន្លែងសំខាន់មួយ ជា ប្រទេសមួយមានសក្តានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍បណ្ដាប្រភេទទេសចរណ៍នេះ៕”
Related
More





