សន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានប្រារព្ធឡើងនៅម៉ាឡេស៊ី
03/11/2015 06:51
(VOVworld) - នាព្រឹកថ្ងៃទី៣ វិច្ចិកា នៅទីក្រុងគូឡាឡាំ ពួរបស់ម៉ាឡេស៊ីបាន ប្រារព្ធឡើងសន្និសីទចង្អៀតរដ្ឋ មន្រ្តីការពារជាតិអាស៊ាន (ADMM) ដោយមានការ ចូលរួមរបស់ប្រទេសជាសមាជិកទាំង១០។

(រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី៣ វិច្ចិកា នៅទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ីបានប្រារព្ធ ឡើងសន្និសីទចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) ដោយមានការចូលរួម របស់ប្រទេសជាសមាជិកទាំង១០។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី ការពារប្រទេសលោក Nguyen Van Hien បានអញ្ជើញចូលរួម សន្និសីទនេះ។ ក្រោមប្រធានបទ “រក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់ដើម្បីប្រជាជននិងដោយ ប្រជាជន សន្និសីទលើកនេះបានដាក់ចេញគោលដៅជំរុញទំនុកទុកចិត្តរវាង ប្រទេសជាសមាជិក បង្កើនការយល់ដឹងអំពីការសាកល្បងសន្តិសុខដែលកំពុង លេចឡើងនៅតំបន់និងលើពិភពលោក តាមនោះនាំចេញដំណោះស្រាយឲ្យបាន សមស្រប។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishamuddin Tun Hussein បានឲ្យដឹងថា កិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិគឺជាំសសរសំខាន់ មួយនៃសហគមន៍នយោបាយសន្តិសុខអាស៊ាន។ប្រការនេះទាមទារឲ្យមានការរួម វិភាគទានដ៏ធំធេងរបស់ប្រទេសនិមួយៗក្នុងការលើកកំពស់ការយល់ដឹងអំពីការ អភិវឌ្ឍន៍វិស័យការពារជាតិ ជំរុញកិច្ចសហប្រតិបតិ្តការដើម្បី ធានាសន្តិសុខ៕
Related
More




