VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១
12/10/2015 10:18
Vovworld-ចាប់ពីថ្ងៃទី១០ដល់១១តុលា ឧបការីរដ្ឋមន្ត្រីការ បរទេសវៀត​ណាម​លោក ​Duong Chi Dung បានដឹកនាំ
សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១
សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១ (VNP)         Vovworld-ចាប់ពីថ្ងៃទី១០ដល់១១តុលា ឧបការីរដ្ឋមន្ត្រីការបរទេសវៀត​ណាម ​លោក ​Duong Chi Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម​សន្និសីទ​រដ្ឋមន្ត្រី Francophonie លើកទី៣១ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Yerevan អាកមេនី។ ចូលរួម​ សន្និសីទមានរដ្ឋមន្ត្រីការបរទេសនៃប្រទេស Francophonie ចំនួន​ជិត៣០និងថ្នាក់ ​ដឹកនាំ​អង្គការ Francophonie។ ថ្លែងមតិនៅសន្និសីទនេះ លោក ​Duong Chi Dung បាន លើកត្រដែតរាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គោលមាគ៌ាកិច្ចការបរទេសដើម្បី ​សន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍សកម្ម​សមាហរណកម្មអន្តរជាតិរបស់វៀត​ ណាម។​ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Duong Chi Dung បានស្នើរសហគមន៍ Francophonie គាំទ្រដោះស្រាយ​ដោយ​សន្តិវិធី​រាល់ជំលោះនៅសមុទ្រខាងកើត លើ​ មូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ អនុសញ្ញាអង្គការ​ សហប្រជាជាតិស្ដីពីច្បាប់​សមុទ្រ​​ឆ្នាំ១៩៨២ អនុវត្តប្រកបដោយប្រសិទ្ធិភាពនិងពេញ​ លេញ​សេចក្តី​ថ្លែងការណ៍​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅ ​កសាង​ក្រម​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)៕